ជីវិតកម្សាន្ដ
ដេននី ក្វាន់ ទម្លាយរឿងសណ្ឋាគារមួយនៅកំពង់សោមលួចបង្កប់Camera ក្នុងបន្ទប់ដេក
តារាសម្តែងនិយមការស្លៀកពាក់សិចស៊ីកញ្ញា ដេននី ក្វាន់ សុខៗស្រាប់តែទម្លាយនូវរឿងរ៉ាដ៏ភ្ញាក់ផ្អើលមួយបង្កការចាប់អារម្មណ៍ខ្លាំងដល់មហាជន។
ចំពោះរឿងរ៉ាវដែលធ្វើឲ្យគេកាន់តែផ្ទុះការចាប់អារម្មណ៍នោះដោយហេតុថា កាលពីថ្មីៗកន្លងទៅនេះពោលគឺអំឡុងខែ១០ ឆ្នាំ២០២០ កញ្ញា ដេននី ក្វាន់ បានជួបហេតុការណ៍ដ៏ហួសចិត្តមួយ គឺបានចូលសម្រាកនៅសណ្ឋាគារនាទឹកដីក្រុងកំពង់សោមដែលសណ្ធាគារនោះមានលួចបង្កប់Cameraក្នុងបន្ទប់នាងគេងក៏ដូចបន្ទប់ផ្សេងៗទៀតដែរ។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កញ្ញា ដេននី ក្វាន់បានបញ្ជាក់ថា កញ្ញាគេងនៅសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោមម្ចាស់Hotelលួចបង្កប់Cameraក្នុងបន្ទប់កញ្ញាគេង។ បញ្ជាក់មិនមែនតែបន្ទប់នាងទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ។
តារាស្រីកញ្ញា ដេននី ក្វាន់ បន្តទៀតថា រឿងក្តីនាងកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ នាងមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាងណាស់ សំណងលុយ១ម៉ឺនដុល្លារ នេះដូចជាមើលងាយកិត្តិយសនាងជាស្រី្តខ្មែរពេកហើយ។ នាងឈឺចាប់ខ្លាំងណាស់ នាងទទួលយកមិនបានទេអយុត្តិធម៌ណាស់។

ជុំវិញរឿងរ៉ាវដ៏រសើបនេះ កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ មិនអាចស្វែងរកការបកស្រាយបន្ថែមពីកញ្ញា ដេននី ក្វាន់ បាននៅឡើយទេ។ ចំណែកភាគីម្ចាស់សណ្ឋាគារខាងលើក៏មិនទាន់មានការបំភ្លឺយ៉ាងណាដែរចំពោះករណីនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


