ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ពីររូប នៅតែរក្សាទំនាក់ទំនងជាមួយគ្នាបានយ៉ាងជិតស្និទ្ធ
មហាជនបានដឹងហើយថា សម្រាប់តារាសម្តែងប្រុស-ស្រីពីរដួង គឺលោក ទេព រិន្ទដារ៉ូ និង អម្ពរ ទេវី កន្លងមកជាដៃគូរសម្តែងយ៉ាងសាកសម ហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យ។
ប៉ុន្តែក្រោយមក អ្នកទាំងពីរក៏បាត់បង់ឱកាសក្នុងការចាប់ដៃគូសម្តែងជាមួយគ្នា បន្ទាប់ពីអ្នកនាង អម្ពរ ទេវី បានចាកឆ្ងាយពីទឹកដីកំណើត ទៅរស់នៅស្រុកគេ ចំណែកឯលោក ទេព រិន្ទដារ៉ូ បន្តអាជីពសិល្ប: និងការងារផ្ទាល់ខ្លួននៅកម្ពុជាដដែល។

យ៉ាងណាមិញ ទោះបីបច្ចុប្បន្នរវាងអ្នកនាង អម្ពរ ទេវី និងលោក ទេព រិន្ទដារ៉ូ កំពុងរស់នៅឆ្ងាយពីគ្នាដូចមេឃ និងដីក៏ពិតមែន តែសម្រាប់ទំនាក់ទំនង ហើយមិត្តល្អៗរបស់អ្នកទាំងពីរ នូវតែរក្សាបានដូចមុន ខណ:អ្នកគាំទ្រមួយចំនួននាំគ្នាលួចសរសើរផងដែរ។
ជាក់ស្តែងកាលពីថ្មីៗនេះ លោក ទេព រិន្ទដារ៉ូ បានបង្ហោះរូបភាពជាច្រើនសន្លឹក ចេញពីទឹកដីនៃជើងភ្នំជ្រៀវ អមលាំង ខេត្តកំពង់ស្ពឺ អមជាមួយសំណេរដោយបញ្ជាក់ថា ខ្លួនកំពុងស្ថិតនៅទីនោះ ឃើញបែបនេះភ្លាមៗនោះ អ្នកនាង អម្ពរ ទេវី ក៏បានចូលទៅ Commentដោយបង្ហាញក្តីនឹករលឹកខ្លាំង។

អ្នកនាង អម្ពរ ទេវី បានលើកឡើងថា បងរ៉ូ ខ្ញុំចូលចិត្តរូបថតទាំងអស់នេះ ចូលចិត្តទេសភាពបែបនេះខ្លាំងណាស់។ ដោយមិនបង្អង់យូលោក ទេព រិន្ទដារ៉ូ ក៏បានឆ្លើយតបវិញថា មែនហើយស្អាតណាស់ អូនសំឡាញ់៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?