Connect with us

ជីវិតកម្សាន្ដ

ជិត​ដល់​ខួប​១០០​ថ្ងៃ​ម្ដាយ បងស្រី វី ឌី​ណែ​ត រម្លឹក​រឿងមុនពេល​ម្តាយ​ស្លាប់​

បានផុស

នៅ

​កៀក​ជិត​ដល់​ឱកាស​នៃ​ខួប​គម្រប់​១០០​ថ្ងៃ​ដែល​ម្តាយ​ស្លាប់ ​បងស្រី​តារាចម្រៀង វី ឌី​ណែ​ត គឺ​អ្នក​នាង វី លីដា បាន​រម្លឹក​អនុស្សាវរីយ៍​យ៉ាង​កម្សត់​អំឡុង​មុនពេល​អ្នក​ម្តាយ​របស់ខ្លួន​ស្លាប់​ទាំង​អាល័យ​បំផុត​។​

បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​និង​រូបភាព​ដ៏​កម្សត់​នេះដែរ​​បងស្រី វី ឌី​ណែ​ត ក៏បាន​បញ្ជាក់ថា ​មុនពេល​ស្លាប់ ​ម្តាយ​របស់គាត់ ​គឺមាន​សភាព​រឹងមាំ​ជា​ធម្មតា​ តែ​មិន​នឹកស្មាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​​ក៏​ចែក​ឋាន​ទៅ​ចោល​កូនចៅ​ដោយ​មិនបាន​លាគ្នា​មួយ​ម៉ាត់​សោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង​រៀបរាប់ថា​ «​អ្នក​ម្តាយកូន​អើយ​សភាព​ម៉ាក់​ប្តូរ​ពី​ពេទ្យ​របេង​ទៅ​ពេទ្យរុស្ស៊ី ម៉ាក់​នៅ​រឹងមាំ អាច​ដើរ​ខ្លួនឯងបាន​ទៀត​ តែ​២​ថ្ងៃក្រោយ​ម៉ាក់​ក៏​ចោល​ប្តី​ កូន​ចៅ បងប្អូន ក្មួយៗ​ដោយ​មិន​លា​មួយ​ម៉ាត់​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​គម្រប់​១០០​ថ្ងៃ​ដែល​ម៉ាក់​ចាក​ចេញ​ទៅហើយ ។​

អ្នកនាង​ វី លីដា​ បន្តថា​ ស្ថានភាព​កូ​វីដ​មិន​ស្រាក​ស្រាន្ត​សោះ​ តាំងពី​ពេល​ម៉ាក់​ចាក​ចេញទៅ​កូនៗ​មិន​ដែល​ឃើញ​ប៉ា​ញញឹម​ម្តងណា​ឡើយ ​ក្តី​សុខ​ក្នុង​គ្រួសារ​មួយ​នេះ​ត្រូវ​កាត់បន្ថយ​ស្ទើរតែ​ទាំងស្រុង ពួកយើង​គ្រប់គ្នា​នឹក​ម៉ាក់​ណាស់​។​

គួរ​រម្លឹក​ដែរ​ថា​ តារាចម្រៀង​ទ្រនំ​ហង្ស​មាសក​ញ្ញា វី ឌី​ណែ​ត​ និង​ក្រុមគ្រួសារ​បាន​ជួប​ទុក្ខ​ជា​ទម្ងន់​ដោយសារ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​២០២១​ ក្នុង​ជន្មាយុ​៦២ឆ្នាំ ​ដោយសារជំងឺ​កូ​វីដ​-១៩៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម