Connect with us

ជីវិតកម្សាន្ដ

ចូលរួម​រំលែក​ទុក្ខ​!​លោក ងួន សុបិន ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ

បានផុស

នៅ

ភ្នំពេញ ៖ អ្នកនិពន្ធ​និង​កំប្លែង​លោក ងួន សុបិន និង​ក្រុម​គ្រួសារ​ពេលនេះ​កំពុង​មានទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​បំផុត​ ខណៈ​ដែល​លោកយាយ​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​មុននេះ​បន្តិច​។

នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក ងួន សុបិន បាន​បង្ហោះ​នូវ​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ថា​សូម​បុណ្យ​កុសល​ជួយ​នាំ​លោកយាយ​ទៅកាន់​ឋានសួគ៌​ផង​ចុះ​។​ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​សម្តែ​ង​ការចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​គ្រប់គ្នា។

លោក ងួន សុបិន បច្ចុប្បន្ន​ក្រៅ​តែ​និពន្ធ​បទ​ច​ម្រៀង​លោក​ក៏​ជា​ប្រធាន​ក្រុម​កំប្លែង​មួយរូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ផង​ដែរ ​ខណៈ​ដែល​កន្លងមក​ស្នាដៃ​បទ​ចម្រៀង​របស់​លោក​មួ​យ​ចំនួន​មានការ​ពេញនិយម​ច្រើន​ពី​មិត្តៗ​យុវវ័យ​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម