Connect with us

ជីវិតកម្សាន្ដ

មេម៉ាយចាយរាង ណូម័រ មិនស្កប់ស្កល់នឹងសម្រស់ធម្មជាតិរបស់ខ្លួន បានចំណាយលុយជាច្រើនកែ​សម្ផស្សបន្ថែម​

បានផុស

នៅ

ពិធី​ការិនី​និង​តារា​សម្តែង ណូម័រ កន្លង​មក​ត្រូវបាន​មហាជន​ពោល​សរសើរ​គ្រប់គ្នា​ជាមួយ​សមត្ថភាព​និង​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក៏​តារា​ស្រី​រូបនេះ​នៅតែ​មិនទាន់​ស្កប់ស្កល់​ទេ​ជាមួយ​សម្រស់​ធម្មជាតិ​បែបនេះ។​

ជាក់ស្តែង​ថ្មីៗ​នេះ ​អ្នក​មេម៉ាយ​ចាយរាង ណូម័រ ត្រូវបាន​ប្រភពពី​អ្នកសិល្ប​:​បង្ហើប​ថា​ នាង​បាន​ចាយ​លុយ​រាប់ពាន់​ដុល្លារ​ដើម្បី​ធ្វើការ​វះកាត់​កែខៃ​រូ​ប​សម្ផស្ស​ឲ្យ​ស្រស់ស្អាត​លើសពី​ធម្មជាតិ​។ ​ត្រង់ចំ​ណុច​នេះ ណូម័​រ ក៏បាន​ចេញមុខ​សារភាពថា ​ខ្លួន​ពិតជា​បាន​ឆ្លងកាត់ការវះកាត់ពិត​មែន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មិនមាន​ភាព​ខ្មាសអៀន​ក្នុងការ​ទទួលស្គាល់ និង​មិន​លាក់លៀម​អ្នកនាង ណូម័រ បាន​ឆ្លើយថា​នាង​បាន​ឆ្លងកាត់​មុខកាំបិត​កែ​សម្រស់​ឱ្យ​ស្អាត​ជាង​មុន​នៃ​ផ្នែក​ខ្លះ​លើ​ផ្ទៃមុខ​របស់​នាង​។​ នាង​ថា​ ភ្នែក​និង​បបូរមាត់ ពេលនេះ​បាន​ឆ្លងកាត់​មុខកាំបិត​ហើយ​។​

អ្នកនាង ណូម័​រ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដោយ​សារភាពថា​ មើល​ត្របកភ្នែក​ធម្មជាតិ​គេ​ផង តែ​ថា​ពេលនេះ ​អូន​លែង​ធម្មជាតិ​ហើយ​ នៅ​រាប់អាន​អូន​ទេ​អញ្ចឹង​អាយុ​៣២​ឆ្នាំ​ហើយ​។ ទម្រាំ​សុំ​អ្នក​ម្តាយ​កែកុន​បាន​ខ្លះ​ ដូច​សុំ​ភ្លើង​យក្ស​(​រូបភាព​ពេល​ទើប​កាត់​មាត់​មុន​កាត់​ភ្នែក​២​ថ្ងៃ​គិត​មកទល់​ពេល​នេះ បាន​១៧​ថ្ងៃ​ហើយ​) ។​

ថ្វីត្បិតតែ​ពិធី​ការិនី ណូ​ម័​រ សារភាព​បាន​វះកាត់​កែសម្ផស្ស​ផ្ទៃមុខ​ក៏ពិតមែន​ តែ​នាង​ទទួលបាន​ការ​ស្រ លាញ់​ពេញចិត្ត​ពី​មហាជន​តាមរយៈ​សមត្ថ​ភាព​សម្តែ​ង​ និង​យ​ទឹកដម​សម្លេង​ផ្អែម​មិនចេះ​រឹង​ស្ងួត​ហើយ​ក្រៅពី​អាជីព​ជា​ពិធី​ការិនី និង​សម្តែង​ ណូ​ម័​រ ក៏មាន​សមត្ថភាព​ផ្នែក​ច្រៀង​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម