Connect with us

ជីវិតកម្សាន្ដ

ឆន សុវណ្ណារាជ រម្លឹក​បណ្តាំ​ចុងក្រោយ​របស់​អ្នកម្តាយ​មុនពេលស្លាប់

បានផុស

នៅ

ថ្វីត្បិតតែ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​បាន​លាចាក​លោក​ទៅ​ហើយក៏​ពិតមែន តែ​តារាចម្រៀង​លោក ឆន សុ​វណ្ណា​រាជ នៅតែ​បង្ហាញ​ក្តី​សោកសៅ​ដោយ​នឹកឃើញ​គ្រប់​ពេល និង​អនុស្សាវរីយ៍​កាលពី​ម្តាយ​នៅមាន​ជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ​ទៀត​ រឿង​ដែល​ធ្វើ​ឲ្យ ឆន សុ​វណ្ណា​រាជ មិនអាច​បំភ្លេច​បាន​នោះ​ គឺ​បណ្តាំ​ដែល​តែងតែ​ប្រាប់​ឲ្យ​លោក​ធ្វើជា​មនុស្ស​ល្អ​។ ​លោក ឆន សុ​វណ្ណា​រាជ បាន​រៀបរាប់​ភ្ជាប់​រូបភាព​ចុងក្រោយ​របស់​អ្នក​ម្តាយថា ​ស្នាមញញឹម​ចុងក្រោយ​ដែល​កូន​បាន​និយាយ​ជាមួយ​អ្នក​ម្តាយ​តាម​វីដេអូ​ខ​ល​។​ អរគុណ​ដល់​ហ្វេ​ន​ម្នាក់​ដែល​បាន​ជួយ​ធ្វើ​វា​ឲ្យ​ច្បាស់​សម្រាប់​ខ្ញុំ ។​

លោក​បន្តទៀតថា​ អ្នក​ម៉ែ​ទៅបាន​សុខ​ហើយ ​ម៉ែ​លែង​ពិបាក​ហើយ​ ព្រោះ​អ្នក​ម៉ែ​ទ្រាំ​ជាមួយ​ជំងឺ​នេះ​ជិត២០​ឆ្នាំ​មកហើយ ​ស្នាមញញឹម​របស់​ម៉ែ​ គឺជា​ក្តី​សុខ​របស់​កូន​ម្នាក់នេះ កូន​សន្យាថា​ នឹង​រឹងមាំ​មើល​ថែរក្សារ​គ្រួសារ​មួយ​នេះ​ឲ្យល្អ​ជំនួស​អ្នក​ម៉ែ ម៉ែ​ទៅកាន់​ឋាន​សួរ​សោយសុខ​ឲ្យស្ងប់ចិត្ត​ចុះ​ណា​ កូន នឹង​រឹងមាំ​ហើយ​ឲ្យ​ខ្លាំង​ដូចជា​ម៉ែ​ចឹ​ង ។​

តារាចម្រៀង​លោក ឆន សុ​វណ្ណា​រាជ បន្ថែមថា​ ម្តាយ​របស់លោក​ជា​ស្ត្រី​មេម៉ាយ​ តែ​គាត់​អាច​ចិញ្ចឹម​កូន​បាន​យ៉ាង​ល្អ​ដល់​ទៅ​៦​នាក់ ​គាត់​គឺជា​វិ​រ​:​នារី​ក្នុង​បេះ​ដូង​កូនៗ​រហូត​។​ អំពើ​ល្អ​មិន​សាបសូន្យ​ជា​ពាក្យ​ដែល​ម្តាយ​លោក​តែងតែ​ប្រាប់​កូនៗ​ទាំងអស់គ្នា កូនសន្យា​ថា​ នឹង​រឹងមាំ​ហើយ​បន្តដំណើរ​ជីវិត​ជាមួយ​ក្រុម​គ្រួសារ​យើង​បន្តរ​ទៀត ៕

អត្ថបទ ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម