ជីវិតកម្សាន្ដ
ក្រោយឡើងឆាករួមគ្នា! ឆន សុវណ្ណារាជ ប្រាប់អ្នកគាំទ្រថា ខ្លួននឹងមានអ្វីថ្មីជាមួយ ទេព បូព្រឹក្ស ម្តងទៀត
កំពូលតារាចម្រៀងមនោសញ្ចេតនាដ៏ស្រស់សង្ហា លោក ឆន សុវណ្ណារាជ និងកំពូលតារាចម្រៀងប្រសព្វបត់បែនតាមតន្ត្រីសម័យ អ្នកនាង ទេព បូព្រឹក្ស បានឡើងច្រៀងឆាករួមគ្នាជាថ្មី បន្ទាប់ពីម្នាក់បានដើរចេញពីកន្លែងរួមទ្រនំ សាងរូបភាពថ្មីតាមក្តីស្រមៃ ហើយខកខានមានចម្រៀងរួមគ្នាជាច្រើនឆ្នាំមកនេះ។
យ៉ាងណា ក្រោយឃ្លាតឃ្លាពីរៀមច្បងច្រើនឆ្នាំ អ្នកនាង ទេព បូព្រឹក្ស បានចាប់ដៃគូចម្រៀងជាមួយនឹងលោក ឆន សុវណ្ណរាជ ជាថ្មី ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីកាលពីយប់ថ្ងៃឆ្លងឆ្នាំ នៅឯខេត្តបាត់ដំបង។

តាមរយៈចម្រៀងដែលធ្លាប់ច្រៀងរួមគ្នា ដៃគូចម្រៀងចាស់មួយគូនេះ បានធ្វើឱ្យមហាជនពិសេសអ្នកគាំទ្រ មានក្តីរំភើបរីករាយជាមួយនឹងអនុស្សាវរីយ៍នៃកំពូលមនោសញ្ចេតនាទាំងពីរធ្លាប់ផ្តល់ឱ្យប៉ុន្មានឆ្នាំកន្លងទៅ។ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះដែរ អ្នកទាំងពីរបានស៊ើបសួរចិត្តអ្នកគាំទ្រ ថាចង់ឱ្យអ្នកទាំងពីរមានចម្រៀងរួមគ្នាទេ ហើយលោក ឆន សុវណ្ណរាជ ឆ្លៀតបង្ហើបប្រាប់ថា ខ្លួននឹងមានអ្វីថ្មីជាមួយ ទេព បូព្រឹក្ស ម្តងទៀត។
យ៉ាងណាមិញ បើទោះបីជាការបង្ហើបឱ្យដឹងនេះ មិនមានការបញ្ជាក់អ្វីច្រើន ថាជាការឡើងឆាកប្រគំតន្ត្រីរួមគ្នា ឬក៏មានចម្រៀងរួមគ្នាថ្មីទៀត តែអ្នកគាំទ្របង្ហាញក្តីរំភើបបន្ទាប់ពីទទួលបានដំណឹងនេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


