Connect with us

ជីវិតកម្សាន្ដ

លោក ហួរ ឡាវី នៅមិនទាន់អាច​កាត់ចិត្ត​ពី​ភរិយា​បន្ទាប់​មរណ​ភាព​ជាង​៣​ខែ​

បានផុស

នៅ

​តារាចម្រៀង​ជើងចាស់​លោកគ្រូ ហួរ ឡា​វី ថ្វីត្បិតតែ​ពេលនេះ​ភរិយា​របស់លោក​គ្រូ​ បាន​លា​ចាក​ឆ្ងាយ​ពី​គ្រួសារ​រយ​:​ពេល​ប្រមាណ​ជាង​៣​ខែ​ហើយ​ពិតមែន​ ប៉ុន្តែ​សម្រាប់​ទំហំ​នៃ​ទឹកចិត្ត​ស្រ​លាញ់​ស្មោះស្ម័គ្រ​មិនទាន់​បំភ្លេចបាន​នៅឡើយ​។​

គេ​ចាំបាន​ថា ​ការស្លាប់​ភរិយា​របស់​លោកគ្រូ ហួរ ឡា​វី និង​ត្រូវជា​ម្តាយ​តារា​ស្រី វី ឌី​ណែ​ត កាល​កន្លងទៅ​ បានធ្វើ​ឲ្យ​មហាជន​មានការ​សោកស្តាយ​ និង​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​លោកគ្រូ ហួរ ឡា​វី ។ ​ម្យ៉ាងទៀត​បន្ទាប់ពី​ភរិយា​បាន​ចែក​ឋាន​ទៅ​សម្រាប់​លោក ហួរ ឡា​វី មកដល់​ពេលនេះ​នៅតែ​សោក​ស​ង្វ្រេង ​ព្រោះ​នឹក​ដល់​ភរិយា​ជាទី​ស្រលាញ់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​បើតាម​ការ​ឲ្យ​ដឹង​ពី​កូនស្រី​គឺ​កញ្ញា វី ឌី​ណែ​ត បាន​បញ្ជាក់ថា​ មួយរយ​:​នេះ​ឪពុក​របស់​នាង​នៅតែ​គិត​ច្រើន ​ពោលគឺ​ចាប់តាំងពី​ពេលដែល​បាត់បង់​អ្នក​ម្តាយ​ទៅ​ម្លេះ​។ ​នាង​ថា​ បន្ទាប់ពី​បាត់​បង់​ម្តាយ​ទៅ​ គឺ​កូនៗ​តែងតែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ចង់ឃើញ​ស្នាមញញឹម​របស់លោក​ឪពុក​ ព្រោះថា​ពេលនេះ​ខ្លួន​មានតែ​ឪពុក​ម្នាក់​ប៉ុណ្ណោះ​។​

ជាមួយគ្នានេះដែរ​ នា​ទិវា​រម្លឹក​គុណ​ឪពុក​ កញ្ញា វី ឌី​ណែ​ត ក៏បាន​ថ្លែង​សារ​ទៅកាន់​លោកគ្រូ ហួរ ឡា​វី ដែរ​ថា ​កូន​ចង់ឲ្យលោក​ពុក​ញញឹមឲ្យបាន​ច្រើ​ន កូន​ដឹងថា​ មួយរយ​:​នេះ ​លោក​ពុក​គិត​ច្រើន​តែ​យ៉ាងណា​ ក៏​ពុក​ត្រូវតែ​កាត់ចិត្ត​ដែរ​ ហើយពី​ពេលនេះ​ទៅ​ គឺមាន​តែ​happy Father’s Day​ សម្រាប់​ខ្ញុំ លែងមាន​ហើ​យ​Mother’s Day ។​

គួរ​រម្លឹក​ថា​ លោកគ្រូ ហួរ ឡា​វី និង​តារាចម្រៀង​ទ្រនំ​ហង្ស​មាសក​ញ្ញា វី ឌី​ណែ​ត ព្រមទាំង​ក្រុមគ្រួសារ​បាន​ជួប​ទុក្ខ​ជា​ទម្ងន់​ដោយសារ​អ្នក​ម្ដាយ​ជាទី​ស្រ​ឡាញ់​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៩​ ខែមីនា​ឆ្នាំ២០២១​ក្នុង​ជន្មាយុ​៦២​ឆ្នាំ​ ដោយសារតែ​ជំងឺ​កូ​វីដ​- ១៩៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២១ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម