Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងល្បី ៣ ដួងបន្ថែមអាជីពថ្មីនារដូវកូវីដ- ១៩

បានផុស

នៅ

អំឡុងពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងរាតត្បាតមានរយ:ពេលប្រមាណ២ឆ្នាំគេសង្កេតឃើញមានអ្នកសិល្ប:ជាច្រើនបានបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុងពីការច្រៀង សម្ដែង និងថតភាពយន្ដជាដើម។

ដោយសារតែកត្តានៃបញ្ហាផ្ទុះជំងឺកូវីដ-១៩នេះហើយ ទើបធ្វើឲ្យតារាខ្មែរមួយចំនួនងាកមកបន្ថែមអាជីពថ្មីដើម្បីទប់ទល់កុំឲ្យប្រឈមជួបវិបត្តិសេដ្ឋកិច្ច។ ជាក់ស្តែងគេកត់សម្គាល់ឃើញតារាចម្រៀងស្រីល្បីៗ៣ដួងនាឆ្នាំ២០២១នេះបានបន្ថែមមុខរបរថ្មីក្រៅពីអាជីពសិល្បៈ។

ចំពោះតារាចម្រៀងទាំង៣ដួងដែលក្លាយទៅជាថៅកែស្រីនារដូវកូវីដ-១៩នេះរួមមាន៖

១. តារាចម្រៀង មាស សុខសោភា បច្ចុប្បន្នបានក្លាយទៅជាថៅកែស្រីលក់ផលិតផលមួយដោយនាងចំណាយទុនអស់រាប់ម៉ឺនដុល្លារដើម្បីបើកហាងនៅរដូវកូវីដនេះ បន្ថែមពីលើហាងកាហ្វេនៅក្រុងកំពង់ សោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងសាន់ដេត្រូវបានគេដឹងថា បន្ទាប់ពីចំណាយដើមទុនរាប់ម៉ឺនដុល្លារក្នុងការបើកដំណើរការលក់តែគុជដ៏ល្បីមាន ឈ្មោះថា “Tealive Cambodia 310” នោះគឺនាងមានអតិថិជនជាច្រើនគាំទ្រមុខរបរថ្មីរបស់នាងផងដែរ។

May be an image of 1 person, standing, drink and indoor
May be an image of 1 person and text that says 'CK tealive MOM'

៣. តារាចម្រៀងហង្សមាសអ្នកនាង សុគន្ធ និសា ក៏ត្រូវបានគេដឹងថានាងក៏បានត្រៀមខ្លួនក្លាយទៅជាថៅកែស្រីហាងលក់ផលិតផលមួយដែរ ក្រោយនាងជាសះស្បើយពីជំងឺកូវីដជាង៣ខែមមនេះ។ បច្ចុប្បន្ន និសា ក៏មានហាងគុយទាវខ្ចប់ដំណើរការជាច្រើនឆ្នាំមកហើយដែរ។

តាមការកត់សម្គាល់ ទោះបីបច្ចុប្បន្នកំពុងជួបបញ្ហានៃវិបត្តិកូវីដ-១៩ដែលធ្វើឲ្យអ្នកសិល្ប:មួយចំនួនត្រូវផ្អាកឬពន្យាពេលយ៉ាងណាក្តី តែសម្រាប់តារាចម្រៀងស្រី៣ដួងខាលើនៅតែរក្សាបានទីផ្សាគាំទ្រខ្ពស់ដូចគ្នា៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ឆ្លងកាត់វិថីសិល្បៈ​ជាង ៣០ឆ្នាំ តារាជើងចាស់ ទេព រិន្ទដារ៉ូ ​ទទួល​ពាន​និង​មេដាយ​រាប់​មិន​អស់

ចុចអាន៖ រឿងពិត ខាន់ ជេមស៍ កាលជាង២០ឆ្នាំមុនធ្លាប់ផ្ញើវាសនាលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនៅស្រុកថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម