ជីវិតកម្សាន្ដ
ឆ្លងកាត់វិថីសិល្បៈជាង ៣០ឆ្នាំ តារាជើងចាស់ ទេព រិន្ទដារ៉ូ ទទួលពាននិងមេដាយរាប់មិនអស់
ភ្នំពេញ៖ រហូតមកទល់បច្ចុប្បន្នតារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ បានប្រឡូកក្នុងវិស័យសិល្បៈរយ:ពេលប្រមាណជាង ៣០ឆ្នាំហើយ ខណ:ប្រជាប្រិយភាពនៅតែរក្សាបានការគាំទ្រខ្ពស់។
ជាមួយស្នាដៃសម្តែងខ្សែភាពយន្តអស់៣០ឆ្នាំ តារាសម្តែងជើងចាស់លោក ទេព រិន្ទដារ៉ូ នៅតែរក្សាបានប្រជាប្រិយភាពរបស់ខ្លួន ទោះបីជាវិស័យខ្សែភាពយន្តខ្មែរបច្ចុប្បន្ន ហាក់កំពុងជាប់គាំងដោយសារវិបត្តិកូវីដ-១៩ក្តី។

ដោយឡែកបើចាប់អារម្មណ៍លើស្នាដៃសម្តែងកន្លងមកនេះ គឺតារាវ័យ៤៨ឆ្នាំ លោក ទេព រិន្ទដារ៉ូ បានពង្រឹងកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលអាចក្តោបក្តាប់បានទីផ្សារសិល្ប:ពេញដៃ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះលោកក៏បានបង្ហាញស្នាដៃនៃសមិទ្ធផលពានរង្វាន់ និងមេដាយជាច្រើនមិនធ្លាប់មាននរណាដឹង។
ទម្លាយភ្ជាប់ជាមួយសមិទ្ធផលពានរង្វាន់ និងមេដាយជាច្រើន លោក ទេព រិន្ទដារ៉ូ បានបញ្ជាក់ថា ទាំងនេះគឺជាសមិទ្ធផលពានរង្វាន់ និងមេដាយនៃការសម្តែងរយ:ពេល៣០ឆ្នាំកន្លងមកនេះ។ ដោយសារហេតុផលនេះទើបតារាសម្តែងលោក ទេព រិន្ទដារ៉ូ អាចចងចិត្តទស្សនិកជន ឲ្យនៅតែមានចង់ចាំឈ្មោះលោកនិងរក្សាទីផ្សារនៃការគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


