ដឹងអត់! ហេតុអ្វី Khaby Lame ទាក់ទាញប្រជាប្រិយភាពបំផុតនៅលើ TikTok?
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ដឹងអត់! ហេតុអ្វី Khaby Lame ទាក់ទាញប្រជាប្រិយភាពបំផុតនៅលើ TikTok?

បានផុស

នៅ

អ្នកលេង TikTok តិចណាស់ដែលមិនស្គាល់ឈ្មោះរបស់ Khaby Lame។ គាត់ជាតារា TikTok  ល្បីបំផុតដែលគ្រប់គ្នាស្គាល់ថាជា “ពូម៉ៅងាយៗ” តាមរយៈវីដេអូមិននិយាយស្ដីមួយម៉ាត់ ហើយមានតែប៉ុន្មានវិនាទីប៉ុណ្ណោះ ក៏អាចទាក់ទាញការចុច Like ដល់ទៅរាប់លាននាក់ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
How a Former Worker From Italy Became the Most Famous Guy on TikTok

គិតត្រឹមថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ គណនី TikKok របស់ Khaby Lame​ ​មានអ្នក Follow កើនឡើងដល់ ៩៥.៨ លាននាក់ទៅហើយ។ បើប្រៀបធៀបរយៈពេលដែលគាត់ចាប់ផ្ដើមបង្កើតវីដេអូ TikTok ដំបូង នេះជារយៈពេលដ៏ខ្លីដែលគេចាត់ទុកជាភាពជោគជ័យធំមួយនៅលើអនឡាញ។

How a Former Worker From Italy Became the Most Famous Guy on TikTok

ចំណាយពេលប្រមាណមួយឆ្នាំប៉ុណ្ណោះ បុរសដែលធ្លាប់ជាកម្មករក្នុងក្រុមហ៊ុនផលិតសម្ភារឌីជីថលមួយ បានប្រែក្លាយជាបុគ្គលមានប្រជាប្រិយបំផុតនៅលើបណ្ដាញសង្គម ជាពិសេស​ TikTok តែម្ដង។

Khaby Lame on TikTok: Who is he and why is he so popular right now?

Khaby ឆក់បានប្រជាប្រិយភាពពីទស្សនិកជនគ្រប់ទិសទីទូទាំងពិភលោក ដោយសារភាសាកាយវិការក្នុងវីដេអូរបស់គាត់។ វីដេអូទាំងអស់មិនប្រើភាសាណាមួយសម្រាប់និយាយនោះទេ តែអ្នកទស្សនាគ្រប់ជាតិសាសន៍អាចយល់បានពីអ្វីដែលគាត់ចង់បង្ហាញទៅកាន់ពួកគេ។

How a Former Worker From Italy Became the Most Famous Guy on TikTok

ភាពស្ងៀមស្ងាត់នៃពាក្យសម្ដី ដោយប្រើអារម្មណ៍បង្ហាញលើទឹកមុខ បានក្លាយជាគន្លឹះនាំគាត់ឱ្យឈ្នះចិត្តលើទស្សនិកជនរាប់លាននាក់។ មួយទៀតសោត វីដេអូរបស់បុរសវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញនូវដំណោះស្រាយដែលគេគ្រប់គ្នាយល់ថាស្មុគស្មាញ មកជារឿងសាមញ្ញៗវិញ។ នៅចុងបញ្ចប់នៃវីឌីអូ Khaby តែងប្រើកែវភ្នែកបញ្ជាក់អ្នកមើល បូករួមនិងគ្រវីក្បាលតិចៗ ហើយលាតដៃ ដោយចង់សួរអ្នកដែលតែងតែធ្វើឱ្យជីវិតស្មុគស្មាញទាំងអស់ថា “ហេតុអ្វីបានជាអ្នកមិនអាចធ្វើបាន?” ឬ “មើលចុះ! វាជារឿងងាយទេ!”។

នេះហើយជាវិធីសាស្ត្រដែលបុរសសាមញ្ញម្នាក់ បានក្លាយជាមនុស្សម្នាក់ដែលមានប្រជាប្រិយបំផុតនៅលើអ៊ីនធរណិត ដោយមិនប្រើឧបករណ៍ថ្លៃៗ ប្រើពេលរូបភាពកាត់តសាំញ៉ាំ ឬបញ្ចូលភ្លេងអ្វីឡើយ ក្រៅតែពីស្មាតហ្វូនមួយ និងកាត់តតិចតួចប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ រឿង ៩ យ៉ាងអ្នកទំនងមិនទាន់ដឹងអំពី Khaby Lame ឬ ពូម៉ៅងាយៗ

ចុចអាន៖ ត្រឹមវីដេអូមិនដល់មួយនាទីលើ TikTok លោក Khaby Lame រកចំណូលបានរាប់ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ស្នើ​ឲ្យ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក​ផ្តល់​តួនាទី និង​ឋានន្តរស័ក្តិ ដល់​ស្ត្រី​ឲ្យ​បាន​សមស្រប

ព័ត៌មានជាតិ២២ នាទី មុន

អាល្លឺម៉ង់ នឹង​រៀប​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ផ្តល់​ជំនួយ​៥​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​គ្រួសារ ដែល​ផលប៉ះពាល់​កូ​វីដ​-១៩

ព័ត៌មានជាតិ៤៧ នាទី មុន

អត់ទ្រាំ​នឹង​ការ​ឌឺដង​ច្រើនដង​ពេក ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​ផ្តាច់​កដៃ​ម្ខាង​ទុកជា​ការព្រមាន

ព័ត៌មានជាតិ១ ម៉ោង មុន

វិបត្តិ​កូ​វីដ​១៩ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទេសចរ​អន្តរជាតិ​រហូត​ដល់​៨០,២​ភាគរយ និង​ប៉ះពាល់​ការងារ​ផ្ទាល់​ជាង​១១​ម៉ឺន​នាក់

ជីវិតកម្សាន្ដ១ ម៉ោង មុន

សំណាង! ក្រោយម៉ូតូចាស់ត្រូវគេលួច ជៀស ស្រួច បានទទួលម៉ូតូថ្មីសន្លាង១គ្រឿង ពីលោកឧកញ៉ា ឡេង ប្រុស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services