Connect with us

ជីវិតកម្សាន្ដ

មុនត្រូវប៉ូលិសចាប់ខ្លួន តារា TikTok “Mama” ដ៏ល្បីនៅកូរ៉េ មានដំណើរជីវិតត្រឹមជាសិស្សធម្មតាប៉ុណ្ណោះ

បានផុស

នៅ

បន្ទាប់ពីផ្ទុះនូវរឿងអាស្រូវ​រំលោភលើស្ត្រីម្នាក់ស្រវឹងស្រាជោគជាំ ភ្លាមៗ Seo WonJoeng ត្រូវប៉ូលិសចាប់ខ្លួនរួមនឹងបុរសម្នាក់ទៀត។ ប្រសិនបើខាងស៊ើបអង្កេតរកឃើញមានពិរុទ្ធពីបទរំលោភផ្លូវភេទ លោកអាចអាចប្រឈមមុខនឹងជាប់ពន្ធនាគារ៧ឆ្នាំ។ ដូច្នេះជីវៈប្រវត្តិរបស់បុរសរូបនេះ កំពុងត្រូវបានគេចង់ដឹងយ៉ាងខ្លាំងថា មុនល្បីល្បាញលើ TikTok លោកជានរណា?

Seo WonJoeng ឬហៅម្យ៉ាងទៀតថា Ox Zung គឺជាតារា TikTok ដ៏ល្បីល្បាញនៅក្នុងកូរ៉េខាងត្បូង ដែលមានអ្នកតាមដានជាង៥៥លាននាក់នៅលើវេទិកាមួយនេះ។ ការកើនឡើងយ៉ាងឆាប់រហ័ស បានធ្វើឲ្យគាត់ទទួលបានតំណែងមួយនៅក្នុងបញ្ជីឈ្មោះពិភពលោកដំបូងគេបង្អស់ដែលមិនធ្លាប់មានរបស់ TikTokers ចំនួន៥០ ​ព្រមទាំងក្លាយជាគណនីដែលមានអ្នក Follow ច្រើនជាងគេទីពីរនៅកូរ៉េខាងត្បូងបន្ទាប់ពីសមាជិកក្រុម  BTS ។

ទស្សនិកជនទូទាំងពិភពលោកប្រាកដជាស្គាល់បុរសម្នាក់នេះ តាមរយៈរហស្សនាមថា Mama boy ដោយសារតែស្ទីលរបស់គាត់នៅក្នុងវីដេអូ lip-sync និងច្រៀងនៅលើ TikTok ។ ទោះយ៉ាងណាក៏ដោយ មុនពេលទទួលបានភាពល្បីល្បាញខ្លាំងមកទល់សព្វថ្ងៃនេះ WonJeong គ្រាន់តែជាសិស្សសាលាធម្មតា ដែលមិននឹកស្មានថាខ្លួនអាចនឹងឈោងដល់ចំនុចមួយនេះទេ។

Wong Jeong កើតនៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកាឆ្នាំ១៩៩៦ ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលបច្ចុប្បន្នលោកមានអាយុ ប្រហែល ២៧ ឆ្នាំ។ គាត់ត្រូវបានឪពុកម្ដាយបញ្ចូនទៅសាលារៀននៅក្បែរផ្ទះ ដើម្បីចាប់ផ្តើមការសិក្សាដំបូង។ ក្រោយមក Wong Jeong បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយទទួលបានវិញ្ញាបនបត្រផ្នែកវិស្វកម្មសំឡេង (Audio engineering)។ គាត់ចាប់អារម្មណ៍តន្ត្រីតាំងពីវ័យក្មេង ដូច្នេះ​ក្រោយ​មក​គាត់​យក​វា​ជា​អាជីពរៀនបណ្ដើរធ្វើការផង។

មិនយូរប៉ុន្មា​ន​ បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសំឡេង គាត់បានជ្រើសរើសធ្វើការជាបុគ្គលិកសាជីវកម្មនៅក្នុងក្រុមហ៊ុនដ៏មានកិត្យានុភាពដែលមានទីតាំងនៅកូរ៉េ។ ដោយសារគាត់ត្រូវបានគេស្គាល់ថាជាតន្ត្រីករដ៏ល្បីល្បាញមួយរូប គាត់បានចូលរួមជាមួយក្រុមតន្រ្តីយោធា​ ដែលផ្តល់ឲ្យគាត់នូវវេទិកាដ៏អស្ចារ្យមួយចំនួនដើម្បីបង្ហាញជំនាញរបស់គាត់នៅក្នុងតន្ត្រីមួយនោះ។

នៅចុងឆ្នាំ ២០២០ គាត់បានបង្ហាញខ្លួនជាលើកដំបូងលើបណ្តាញសង្គម TikTok ជាប្រភពនៃការតភ្ជាប់ទៅកាន់ពិភពខាងក្រៅ។ បន្ទាប់មកគាត់បានចាប់ផ្តើមបង្ហោះមាតិកាជាទៀងទាត់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន។

ដើមឡើយ WonJeong ​មិនធ្លាប់មានក្ដី​រំពឹង​ខ្លាំង​ពេក​ទេ ​ក្នុង​ការ​ទទួល​បាន​ការ​ទទួល​ស្គាល់​ដ៏​ធំ​បែប​នេះពីបណ្ដាអ្នកគាំទ្រទេ។ ប៉ុន្តែវាបានប្រែក្លាយថា​គាត់បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងនាមជាអ្នកមានឥទ្ធិពលមួយរូប។​​ គាត់ទទួលបានប្រជាប្រិយភាព បន្ទាប់ពីវីដេអូមួយរបស់គាត់ បានបើកនិងបិទចង្កៀងហើយស្រែកហៅ​ថា MaMa ប៉ុន្តែ​ក្នុង​វីដេអូសំឡេង​របស់គាត់ខ្ពស់កំប្លែង ដែលធ្វើឲ្យទស្សនិកជនទស្សនាសើចស​ប្បាយនឹងឃ្លិប។

ក្នុង​វីដេអូ​កំប្លែង​របស់​គាត់ ការ​បញ្ចេញ​សំឡេង​ហៅ​ថា MaMa បាន​ធ្វើ​ឲ្យគាត់​មាន​មុខមាត់​ល្បីល្បាញនិងមានគេស្គាល់ច្រើន។ ដូច្នេះ គាត់​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Mama Guy។ នៅក្នុងឆ្នាំ ២០២១ គាត់បានលេចមុខក្នុងការសម្តែងដំបូងក្នុងបទចម្រៀងមានចំណងជើងថា Hey My Love របស់តារាចម្រៀង GREENER ។

លើសពីនេះទៀតសោត Won Jeong​ ធ្លាប់លេចមុខក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងពិធីអបអរសាទរ បន្ទាប់ពីទទួលបានភាពល្បីល្បាញខ្លាំង គាត់ទទួលបានរង្វាន់ច្រើនអណេក។

ប្រាកដណាស់បើក្រឡេកមើលជីវិតផ្ទាល់ខ្លួនទាក់ទងនឹងស្នេហាវិញតារា TikTok រូបនេះពុំធ្លាប់មានព័ត៌មានមួយណាច្បាស់ការថាលោកមានមិត្តស្រីឡើយ។ អ្នកគាំទ្រតែងតែងឃើញគាត់ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការកសាងរបៀបរស់នៅនិងរកគំនិតប្លែកៗច្នៃប្រឌិតមកបង្ហាញដល់អ្នកទស្សនាលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ទ្រព្យសម្បត្តិឬប្រាក់ដែលរកបាន ជាធម្មតារបស់ Won Jeong​ មិនងាយបង្ហាញវាជាសាធារណៈទេ។ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់​ស្មានដោយ​គិតត្រឹមឆ្នាំ២០២៣នេះគាត់​រក​បាន​ប្រហែល ២ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ធ្វើ​ជា​អ្នក​មាន​ឥទ្ធិពល​លើ​បុគ្គលិក​លក្ខណៈ​បណ្ដាញ​សង្គម TikTok, Instagram និង YouTube ។

មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ក៏ទទួលបានភាពជាដៃគូម៉ាកយីហោ និងកិច្ចព្រមព្រៀងម៉ាកផ្សេងៗឬជាតារាបង្ហាញម៉ូដ ដែលរួមចំណែកដល់ប្រាក់ចំណូលដ៏ច្រើនរបស់គាត់ជារៀងរាល់ថ្ងៃ។ លើសពីនេះគាត់អាចរកចំណូលបានច្រើនគឺអាស្រ័យលើពហុជំនាញរបស់គាត់​ ដែលអាចនិយាយដល់ទៅ៤ភាសាគឺកូរ៉េ អង់គ្លេស ជប៉ុន និងចិន។

យ៉ាងណាមិញ ជារឿងគួរឲ្យសោកស្ដាយនិងសឹងមិនជឿគ្រប់ៗគ្នា ក្រោយធ្លាយដំណឹងថា តារា TikTok កូរ៉េ និងជា YouTuber លោក Seo WonJoeng ដែលត្រូវបានគេស្គាល់ថា Ox Zung ឬ Mama Boy កំពុងប្រឈមនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លូវការ! Jennie ប្រកាសឈ្មោះក្រុមហ៊ុនផ្ទាល់ខ្លួន ក្នុងនាមជាស្ថាបនិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

នាយកដ្ឋាន​ពេទ្យ​ការងារ សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​ការងារ រៀប​ចំ​ទស្សនកិច្ច​សិក្សា ក្រោម​ប្រធាន​បទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

កីឡា៥ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

Sokha Hotels

ព័ត៌មានពេញនិយម