ជីវិតកម្សាន្ដ
ទើបដឹងលោក ហ៊ុយ ពុធ ជាអ្នកមានគុណដំបូងធ្វើឱ្យអម្ពរ ទេវី ល្បីល្បាញលើវិស័យខ្សែភាពយន្ត
ស្ថិតនៅឯនាយសមុទ្រអតីតតារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី បានសម្តែងការរន្ធត់ចិត្តខ្លាំងបំផុតបន្ទាប់ពីទទួលដំណឹងនៃការស្លាប់របស់ព្រឹទ្ធាចារ្យសិល្ប:ល្បីឈ្មោះ ហ៊ុយ ពុធ។
អ្នកនាង អម្ពរ ទេវី ក៏បានចាត់ទុកថាមរណភាពរបស់លោក ហ៊ុយ ពុធ ជាការបាត់បង់ធនធានដ៏សំខាន់សម្រាប់វិស័យសិល្ប:ខ្មែរ។មិនតែប៉ុណ្ណោះអ្នកនាងទម្លាយថាលោក ហ៊ុយ ពុធ គឺជាអ្នកមានគុណមុនគេបង្អស់ដែលជំរុញអ្នកនាងឱ្យជោគជ័យក្នុងវិស័យភាពយន្ដខ្មែរកន្លងមក។

តាមរយៈសំណេរដែលសរសេរនៅលើបណ្ដាញសង្គមរបស់អ្នកនាង អម្ពរ ទេវី នៅថ្ងៃទី០៤ខែសីហានេះបានរៀបរាប់ថា “នាងខ្ញុំ អម្ពរ ទេវីសូមលំឱនកាយគោរពនិងសូមចូលរួមរំលែកនូវមរណៈទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារ នៃសពលោកពូ ហ៊ុយ ពុធ”។
អ្នកនាង អម្ពរ ទេវី បន្តថាខ្លួនមានអារម្មណ៍ក្ដុកក្ដួលនិងសោកស្ដាយខ្លាំងណាស់ដែលបាត់បង់លោកពូដែលជាកំពូលអ្នកនិពន្ធនិងដឹកនាំរឿងដ៏ល្បីល្បាញនៃខ្សែរភាពយន្តខ្មែរ។

លោក ហ៊ុយ ពុធ គឺជាអ្នកមានគុណរបស់នាងខ្ញុំមុនគេបង្អស់ជាមួយនឹងលោកអ៊ុំ ម៉ៅ អាយុទ្ធ ក្នុងចំណោមអ្នកមានគុណជាច្រើនដែលបានជួយរុញច្រាននាងឱ្យទទួលបាននូវភាពជោគជ័យនិងភាពល្បីល្បាញនៅលើវិស័យខ្សែរភាពយន្តខ្មែរនាទសវត្ស ឆ្នាំ១៩៩០ខ្សែ ភាពយន្តដំបូងរបស់លោកដែលធ្វើឲ្យនាងខ្ញុំបានទទួលជោគជ័យគឺរឿង «ស្នេហ៍រហែកជ្រែកវិញ្ញាណ»។
លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺជាផលិតករដ៏មានទេពកោសល្យក្នុងវិស័យភាពយន្តខ្មែរតាំងពីទសវត្ស៨០បានទទួលមរណភាពកាលពីថ្ងៃទី០២ ខែសីហាឆ្នាំ២០២១នៅវេលា ម៉ោង២០និង១៥នាទី នៅក្នុងជន្មាយុ៨២ឆ្នាំដោយសាររោគាពាធ៕ ដោយៈចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


