Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ព្រួយចិត្ត​ខ្លាំង​ ខណៈម្តាយ​នៅ​បារាំង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​រីឯ​ឪពុក​រស់​ដូច​មនុស្ស​រុក្ខជាតិ

បានផុស

នៅ

ភ្នំពេញ ៖ អ្នកគាំទ្រ​ពិតជា​មានការ​ក្តុកក្តួល​ខ្លាំង​ បន្ទាប់​ពី​ឮថា​ តារាចម្រៀង​លោក ករុណា ពេជ្រ ថ្មីៗ​នេះ​បាន​ជួប​រឿង​សោកសៅ​ក្នុង​ចិត្ត​មួយទៀត​ ខណៈ​ដែល​ម្តាយ​រស់​នៅឯ​ប្រទេស​បារាំង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​គួរ ឲ្យ​បារម្ភ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ប្រុស​លោក ករុណា ពេជ្រ កន្លងមក​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ​គិត​មកដល់ពេលនេះ​លោក​ចំណាយ​ពេល​វេលា​ប្រមាណ​ជាង​៣​ឆ្នាំ​មកហើយ​ក្នុង​ការមើល ថែ​ជំងឺ​ឪពុក​ដែល​កំពុង​តែមាន​ជំងឺលើសឈាម​និង ដាច់​សរសៃឈាម​ខួរក្បាល​ប្រៀបបាន​ទៅនឹង​មនុស្ស​រុក្ខជាតិ​។

ប៉ុន្តែ​យ៉ាងណាមិញ​ពេលនេះ​ ក៏​ស្រាប់តែ​កើតមាន​រឿងរ៉ាវ​ព្រួយចិត្ត​ថ្មី​មួយទៀត​កើតឡើង​ចំពោះ​លោ ក ករុណា ពេជ្រ ដោយសារ​អ្នក​ម្ដាយ​របស់លោក​កំពុង​រស់នៅ​ប្រទេស​បារាំង​បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូល​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​។

លោក ករុណា ពេជ្រ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ​ម្តាយ​របស់​ដែល​បច្ចុប្បន្ន​រស់នៅ​ប្រទេស​បារាំង​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ដោយសារ​តែ​មាន​ស្ថានភាព​អាការៈ​ជំងឺ​ចុក​មួយ​ចំហៀង​ខ្លួន​រហូត​មិនអាច​កម្រើក​ដៃជើង​មួយ​ចំ​ហៀង​ខ្លួន​បានទេ​។

លោក ករុណា ពេជ្រ បាន​និយាយទៀត​ថា ​អ្នក​ម្ដាយ​របស់​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​ដោយ​ល្អិតល្អន់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​នោះ​ ត្រូវ​បាន​បញ្ជាក់​ថា ​គាត់​មាន​ជំងឺ​ម្យ៉ាង​ស្រដៀង​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម ដែល​ធ្វើ​ឲ្យ​ឈាម​មិនអាច​រត់​ទៅកាន់​សព្វ​សារពាង្គកាយ​បាន​ឡើយ​។ ​ជា​មួយ​គ្នា​នេះ​ លោក​ក៏បាន​លើកដៃ​សំពះ​បួងសួង​សូម​ទេវតា តាម​ថែរក្សា​អ្នក​ម្តាយ​លោក​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផងដែរ​។

គួរ​បញ្ជាក់​ដែរ​ថា ​តារាចម្រៀង​លោក​ករុណា ពេជ្រ បាន​ជួប​រឿង​ក្រៀមក្រំ​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​ព្រោះតែ​ឪពុក​លោក​នៅក្នុង​ស្រុក​មាន​ជំងឺ​លើស ឈាម​និង​ដាច់​សរសៃ​ក្នុង​ខួរ​ក្បាល​បណ្ដាល​ឲ្យ​គាត់​ក្លាយទៅជា​មនុស្ស​រុក្ខជាតិ​ហើយ​លោក​ក៏បាន​ចំណាយ​ថវិកា​ព្យាបាល​អស់​ដល់​ទៅ​ជាង​២០​ម៉ឺន​ដុល្លារ​ទៀត​ផង​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម