អ្នកគាំទ្រមើលច្រឡំរូបស្លៀកឈុត Hanbok ៥ឆ្នាំមុន របស់ Suzy ស្មានតែរូបថ្មីៗ – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រមើលច្រឡំរូបស្លៀកឈុត Hanbok ៥ឆ្នាំមុន របស់ Suzy ស្មានតែរូបថ្មីៗ

Published

on

Suzy តារាចម្រៀងទោល និងតារាសម្ដែងស្រីកូរ៉េខាងត្បូង ដែលអ្នកគាំទ្រតែងតែចាប់អារម្មណ៍​ជាខ្លាំងចំពោះស្ដង់ដារូបសម្រស់​ស្រស់​ស្អាត ​និងមាន​ភាព​ទន់ភ្លន់យ៉ាងទាក់ទាញ។

អាចនិយាយបានថាកាលពីឆ្នាំ ២០១៥ អ្នកគាំទ្រអាចនឹងមិនធ្លាប់បានឃើញពីមុនអំពីរូបភាពស្លៀក Hanbok ជា​ឈុ​ត​ប្រ​ពៃ​ណី​កូរ៉េ ​ដែល Suzy បានថតបង្ហាញនៅលើទស្សនាវដ្តី Look ដ៏ពេញនិយម បន្ទាប់ពីរឿងភាគ «The Sound Of A Flower» រប​ស់​នា​ង​ថត​សម្ដែង​បានចាក់ផ្សាយ រហូតមកដល់ពេលនេះ គ្រប់គ្នាបានប្រទះឃើញនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ពិ​ត​ជា​មាន​​អារ​ម្មណ៍​​ភ្ញាក់​ផ្អើលជាខ្លាំង ហាក់ដូចជារូបភាពថ្មីៗនេះរបស់នាងអ៊ីចឹង។

តាមពិតទៅនេះគឺជារូបភាពកាលពី ៥ឆ្នាំមុនរបស់នាងប៉ុណ្ណោះ តែដោយសារសម្រស់ស្រស់ស្អាតមិនប្រែរបស់ Suzy ទើប​បាន​ជា​អ្ន​ក​​គាំទ្រ​នៅតែមើលច្រឡំដូចរូបភាពថ្មីៗនាពេលបច្ចុប្បន្ន។ ហើយគ្រប់គ្នាបានសរសើរមិនដាច់ពីមាត់នោះទេ ក្នុងឈុត H​an​bok ​បែ​ប​ប្រ​ពៃ​ណីកូរ៉េដែលតារាស្រីរូបនេះបានស្លៀក មើលទៅសុភាពរាបសារ និងទន់ភ្លន់ថ្លៃថ្នូរណាស់៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន៖ហេតុផល ៥ យ៉ាង​ដែល​កូន​ក្រមុំ​សម័យ​ថ្មី​សឹង​បោះបង់​ចោល​ពិធី​មង្គលការ​តាម​បែប​បុរាណ

ចុចអាន៖តារា​សម្តែងហូលីវូដ​ពីររូប​ដែលក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម