ជីវិតកម្សាន្ដ
ស្វាមី Kim Sae Ron អះអាងថា អ្នកទាំងពីរពិតជារៀបការមែន តែនាងមិនដែលមានផ្ទៃពោះទេ
ស្វាមីរបស់ Kim Sae Ron បានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយបានធ្វើឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ សេចក្តីថ្លែងការណ៍នេះត្រូវបានចាក់ផ្សាយតាមរយៈវិទ្យាស្ថានស្រាវជ្រាវ Garo Sero ដោយអះអាងថា លោកនិយាយចេញមកក្រៅដោយសារតែមើលមិនឃើញការពិត ត្រូវគេចោទថាបំភ្លៃ។
អតីតស្វាមីតារាសម្ដែងវ័យក្មេងរូបនេះ បាននិយាយរៀបរ៉ាប់ដោយណែនាំខ្លួនឯងថា ដោយសារតែពួកយើងនៅតែឈឺចាប់ហើយមិនអាចនិយាយចេញពីអារម្មណ៍ខ្លួនឯងបាន។ ខ្លួនលោកផ្ទាល់ ក៏ឆ្ងល់ថាតើពិតជាបានធ្វើឲ្យខូចឈ្មោះអ្នកស្លាប់ឬអត់? ជាពិសេសទាក់ទិននឹងការនិយាយបំភ្លៃអំពីការពិតជាច្រើនដែលកំពុងត្រូវបានផ្សព្វផ្សាយ ដោយសារការចុះផ្សាយមួយចំនួន។

ស្វាមីតារាស្រីបានអះអាងទៀតថា ខ្ញុំគ្រាន់តែរស់នៅដូចមនុស្សធម្មតាម្នាក់ នៅពេលដែលខ្ញុំបានជួប Kim Sae Ron ប្រហែលពាក់កណ្តាលដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយសារការណែនាំពីអ្នកស្គាល់គ្នា។ ដោយសារមានការទាក់ទាញខ្លាំងចំពោះគ្នាទៅវិញទៅមក ទោះបីជារយៈពេលខ្លីក៏ដោយ ពួកយើងបានរៀបការដោយស្របច្បាប់នៅអាមេរិក ដែលខ្ញុំរស់នៅនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ដោយមានវត្តមានតែសាក្សីប៉ុណ្ណោះ។ ក្រោយមក យើងសម្រេចចិត្តផ្អាកអាពាហ៍ពិពាហ៍ដោយការព្រមព្រៀងគ្នាពីភាគីទាំងសងខាង ដោយសារយើងរៀបការលឿនពេក ដោយមិនបានគិតគូរពីការធ្លាក់ក្នុងអន្លង់ស្នេហ៍ ព្រមទាំងបញ្ហាជាក់ស្តែងនៃទំនាក់ទំនងផ្លូវឆ្ងាយ និងការខុសគ្នាខាងបុគ្គលិកលក្ខណៈ»។
លោកបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងកន្លងមកថានាងមានផ្ទៃពោះកូន។ ដូចនេះ លោកក៏បានបដិសេធការចោទប្រកាន់ពីការបង្ខូចកេរ្តិ៍នាងក្នុងការរៀបការ។ វាមិនពិតទាំងស្រុងទេដែលថានាងមានផ្ទៃពោះ។ ពាក្យចចាមអារ៉ាមអំពីការមានផ្ទៃពោះរបស់នាង បានកើតឡើងនៅខែមករាឆ្នាំ២០២៥ ប៉ុន្តែយើងបានជួបគ្នាជាលើកដំបូងនៅពាក់កណ្តាលដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២៤។ នោះគឺជាពេលដែលយើងបានជួបគ្នាដំបូង ហើយយើងបានចាប់ផ្តើមធ្ងន់ធ្ងរនៅចុងខែវិច្ឆិកា នៅពេលដែលនាងបានទៅលេងសហរដ្ឋអាមេរិក។ តារាងពេលវេលាមិនត្រូវគ្នាទេ។ ម្យ៉ាងទៀត យើងមិនបានគិតពីកូនទេ ដូច្នេះហើយ Kim Sae Ron លេបថ្នាំពន្យារកំណើត។ វាជាទម្រង់នៃការចុះផ្សាយដ៏អាម៉ាស់និងធ្ងន់ធ្ងរបំផុតចំពោះ Kim Sae Ron ក្នុងការអះអាងថា នាងត្រូវបានគម្រាមរៀបការដោយសារមានផ្ទៃពោះ។ល។ តើអ្នកណារៀបការដោយសារការគំរាមកំហែង? យើងទាំងពីរស្រលាញ់គ្នា ហើយ Kim Sae Ron ក៏យល់ព្រមរៀបការយ៉ាងស្និទ្ធស្នាល ដោយបង្ហាញថានាងចង់បន្ត។ ខ្ញុំអាចផ្តល់ភស្តុតាងសម្រាប់រឿងនេះ។
យ៉ាងណា នាពេលក្រោយមក យើងទាំងពីរនាក់បានសម្រេចចិត្តថា វាជាការប្រសើរក្នុងការលុបចោលអាពាហ៍ពិពាហ៍ដោយស្ងាត់ៗដោយមិនឲ្យមនុស្សដឹងថាយើងបានរៀបការនៅក្រៅប្រទេសក្នុងរយៈពេលខ្លី។ ប៉ុន្តែព័ត៌មានមិនពិតអំពីជីវិតផ្ទាល់ខ្លួន និងអាពាហ៍ពិពាហ៍របស់យើង និងការអះអាងដែលមិនបានបញ្ជាក់ពីអតីតមិត្តប្រុសរបស់នាង ត្រូវបានផ្សព្វផ្សាយតាមរយៈការថតដោយ YouTuber Lee Jin Ho អ្នកដឹកនាំរឿង Kwak Tae Young និងអ្នកគ្រប់គ្រងពីមុនរបស់នាង។
បើតាមប្តីរបស់នាង ទំនាក់ទំនងរបស់ពួកគេមានរយៈពេលខ្លី ប៉ុន្តែអាស្រ័យលើការព្រមព្រៀងគ្នាទៅវិញទៅមក ។ គាត់បានបដិសេធការអះអាងរបស់អតីតមិត្តប្រុសរបស់ Lee Jin Ho និង Kim Sae Ron អំពីទំនាក់ទំនងដ៏ឃោរឃៅ និងច្របូកច្របល់របស់ពួកគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Do-hoon រងរបួសធ្ងន់ពេលថតរឿងថ្មី ពេលនេះស្ថិតក្នុងបន្ទប់សង្គ្រោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


