Connect with us

ជីវិតកម្សាន្ដ

អ៊ុន សិទ្ធា កំពុងធ្លាក់ខ្លួនឈឺជំងឺច្រើនមុខសម្រាកនៅមន្ទីរពេទ្យ

បានផុស

នៅ

តារា​សម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​លោក អ៊ុន សិទ្ធា បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​ភ្ញាក់ផ្អើល​គ្រប់គ្នា​ក្រោយ​មាន​ដំណឹង​ថា​ តារា​រូបនេះ​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ច្រើន​មុខ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​។​

រូបភាព​ជាច្រើន​សន្លឹក​របស់លោក អ៊ុន សិទ្ធា ស្ថិតក្នុង​សភាព​ស្លេកស្លាំង​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​កំពុង​អង្រួន​បេះដូង​មហាជន​ឲ្យ​កើតក្តី​ព្រួយបារម្ភ​ខ្លាំង​ ខណ​:​មានការ​សួរនាំ​ពី​ទស្សនិក​ជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​ម​ហា​ជន តា​រាសម្តែ​ង​លោក អ៊ុន សិទ្ធា បាន​បញ្ជាក់ថា​ អរគុណ​ពុក​ម៉ែ​បង​ប្អូន​ដែល​បារម្ភ​និង​ខ​ល​សួរ​សុខ​ទុក្ខ​ដល់​ខ្ញុំ​។​ ខ្ញុំ​បាន​ធូរ​បន្តិច​ហើយ​ជិត​បាន​ចេញពី​ពេទ្យ​ហើយ ឈឺ​លើ​ក​នេះ​ច្រើន​មុខ​សរុប​ហ្មង​(​រលាក​ក្រពះ​ ពោះវៀន គ្រុនឈាម គ្រុនចាញ់​)​​ លទ្ធផល​ដេក​ស្អាត ។​

គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​និង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្ប​:​មួយចំនួនធំ​បាន​ផ្ញើ​សារ​ជូន​តារា​សម្តែង​លោក អ៊ុន សិទ្ធា គ្រប់គ្នា​។​ ខណ​:​ក៏មាន​ខ្លះទៀត​និ​យាយ​ថា​ សូម​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ឆាប់ៗ​នេះ​វិញ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ៣២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣៥ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៥៣ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម