ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

បានផុស

នៅ

មហាជន និងអ្នកគាំទ្រជាច្រើននៅតែបង្ហាញការចងចាំ ព្រមទាំងនឹករលឹកចំពោះវិរ:សិល្បករ-សិល្បការិនីល្បីៗរបស់ខ្មែរចំនួន ៥ដួង បើទោះបីជាពេលនេះពួកគាត់ត្រូវបានបាត់បង់រូបកាយទៅឆ្ងាយហើយក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតរហូតមកទល់ពេលនេះគឺអស់រយ:ពេលយូរឆ្នាំកន្លងផុតទៅហើយដែលពួកគាត់បានបាត់បង់ជីវិត ដោយសារហេតុការណ៍ផ្សេងៗគ្នា។ លើសពីនេះគេក៏សង្កេតឃើញថាសម្រាប់តារាកំប្លែងជើងចាស់ទាំង ៥រូបដែលនូវតែរក្សាបានកេរ្តិ៍ឈ្មោះនិងការនឹកអាល័យពីទស្សនិកជនក្រោយពេលបាត់បង់ជីវិតនោះរួមមាន៖

១. តារាកំប្លែងទស្សវត្តឆ្នាំ៩០ នាយ វ៉ាងដឺ គឺជាតារាកំប្លែងដែលបានបង្ករសំណើចក្អាកក្អាយដល់ទស្សនិកជនគ្រប់ស្រទាប់វ័យ។ នាយបានលាចាកលោកអស់រយៈពេលជាង ២០ឆ្នាំមក​ហើយ។

No description available.

២. តារាកំប្លែងនាត ធូ ចំរុង ហៅ នាយ សានម៉ៅ បានប្រឡូកវិស័យសិល្បៈបុរាណខ្មែរមានរយៈពេលជាង ៤០ឆ្នាំតាមរយ:កំប្លែង និងល្ខោនបាសាក់ជាដើម។ នាយ សានម៉ៅ បាន​ទទួល​មរណ​ភាពកាលពីកំឡុងឆ្នាំ២០១៩ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយសាររោគគាពាធ។

No description available.

៣. តារាកំប្លែង នាយ វីតាមីនសេ ជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីមហាជន។នាយបានលាចាកលោកក្នុងវ័យ ៦៩ឆ្នាំ ដោយជំងឺរាំរ៉ៃ។

No description available.

៤. តារាកំប្លែង និងចម្រៀងអាយ៉ៃ លោកយាយខ្លី ​បានសាងកេរ្ដិ៍ឈ្មោះជាច្រើននៅលើវិស័យសិល្បៈខ្មែរ ជាពិសេសគឺស្នាដៃផ្នែកកំប្លែង។ លោកយាយបាន​ទទួលមរណភាពកាលពីអំឡុងឆ្នាំ ២០១៤ ក្នុង​ជន្មាយុ ៦៣ឆ្នាំ ដោយសារជំងឺ​ប្រចាំកាយ។

No description available.

៥. តារាកំប្លែង នាយ ស្មាញ ក៏ជាតារាជើងចាស់ល្បីឈ្មោះប្រចាំប្រទេសផងដែរ។ នាយ ស្មាញ បានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍កាល​ពីថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៩។ ដំណឹងនេះបានធ្វើឲ្យមហាជនសោកស្តាយនិងតក់ស្លុតបំផុត៕

No description available.

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ឆន្ទ:កងទ័ពអាវស ! ជ័យ សុវ៉ាត ទោះបីនឿយហត់ នូវតែញញឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ កូវីដ១៩

ចុចអាន៖ សម្រស់តារាស្រី ៤ដួងក្នុងឈុតប្រពៃណីនារដូវបុណ្យភ្ជុំបិណ្ឌ ពិតជាស្រស់ស្អាតមិនចាញ់គ្នាទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services