ជីវិតកម្សាន្ដ
អតីតតារាស្រី៣ដួងធ្លាប់តែហ៊ឺហាឥឡូវប្រែក្លាយវាសនាបាក់ស្រុតរូបសម្រស់៣៨០ដឺក្រេ
អតីតតារាស្រីល្បីៗ៣ដួងធ្លាប់ក្រសោបប្រជាប្រិយភាព និងការគាំទ្រលើវិស័យសិស្ប:ចម្រៀង សម្តែង និងកំប្លែងបន្ទាប់ពីឃ្លាតឆ្ងាយពីសិល្ប:មួយរយ:ធំ បច្ចុប្បន្នសង្កេតឃើញខ្សែជីវិតពួកគេហាក់មានការធ្លាក់ចុះប្រហែលគ្នា ខណ:កន្លងមកពួកគេតែងរំលេចរូបសម្ផស្សស្រស់សោភា និងភាពហ៊ឺហាស៊ីវិល័យគ្រប់ពេល។
ជាការពិតនៅពេលដែលរម្លឹកដល់ឈ្មោះអតីតតារាស្រីល្បី៣រូបរបស់ខ្មែរ គឺតារាចម្រៀងអ្នកនាង អ៊ុគន្ធា ,តារាកំប្លែងនាង ឃ្មឹប និងតារាសិចស៊ី សេង សូណា មហាជននិងអ្នកគាំទ្រពិតជាស្គាល់ច្បាស់នូវកេរ្តិ៍ឈ្មោះល្បីល្បាញអ្នកទាំង៣នាពេលកន្លងមក។

គេចាំបានថា អ្នកនាង អ៊ុំ គន្ធា ,អ្នកនាង ឃ្មឹប និង សេង សូណា គឺជាអតីតតារាស្រីដែលធ្លាប់ទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពកាលពីអំឡុងជិត១០ឆ្នាំមុន។ ប៉ុន្តែក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្ប:មួយសន្ទុះមកក៏ស្រាប់បាត់វត្តមានរបស់ពួកគេដូចគ្នា។
យ៉ាងណាមិញសម្រាប់ខ្សែជីវិតរបស់អតីតតារាល្បីស្រីទាំង២រូបក្រោយបាត់មុខសិល្ប:រាប់ឆ្នាំពេលត្រឡប់មកវិញពេលនេះបានធ្វើឲ្យមហាជនស្លុតចិត្តគ្រប់គ្នា។

១.អតីតតារាចម្រៀងអ្នកនាង អ៊ុំ គន្ធា ត្រូវបានឃ្លាតចាកពីសិល្បៈមានរយៈពេលជាង១០ឆ្នាំមកហើយបន្ទាប់ពីអ្នកនាងបានធ្លាក់ខ្លួនឈឺដុនដាបនូវជំងឺប្រមាណជាង១០ឆ្នាំមកនោះ។ ចំណែករូបសម្ផស្សនាងក៏ប្រែស្រអាប់ខ្លាំង។
ហេតុផលនេះហើយទើបធ្វើឲ្យនាងបានបោះបង់សិល្បៈមកសម្ងំរស់នៅលាក់ខ្លួនយ៉ាងកម្សត់ដោយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរនាក់។ ខ្សែជីវិតរបស់ អ៊ុំ គន្ធា បច្ចុប្បន្នធ្លាក់ខ្លួនដើរបេះត្រកួន រាវក្តាមខ្យងដើម្បីចិញ្ចឹមក្រពះ។

២.ខ្សែជីវិតអតីតតារាកំប្លែងអ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប ត្រូវបានគេដឹងថា បន្ទាប់ពីបានរសាត់ឃ្លាតឆ្ងាយពីសិល្ប:មួយរយ:ធំក្រោយផ្តាច់ស្នេហ៍ជាមួយអតីតស្វាមីនាយ ហុង ដា នោះ ឃើញថាជីវិតរបស់នាងហាក់ជួបការលំបាកខ្លាំង។
៣.តារាសម្តែងសិចស៊ី សេង សូណា បច្ចុប្បន្នក៏កំពុងជួបការលំបាកផងដែរ ខណ:នាងកំពុងព្យាបាលក្រោយរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ទន្ទឹមនឹងការធ្លាក់ខ្លួនឈឺនេះដែរ សេង សូណា ក៏បានប្រកាសអំពាវនាវសុំជំនួយពីសប្បុរសជនផងដែរព្រោះនាងកំពុងជួបការខ្វះខាតនិងលំបាកខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


