ហ្វេនត្រៀមជូតទឹកភ្នែក ភាពយន្ត “More Than Blue” ត្រូវបានថតម្ដងទៀត ជាស៊េរីរឿងភាគនៅលើ Netflix
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ហ្វេនត្រៀមជូតទឹកភ្នែក ភាពយន្ត “More Than Blue” ត្រូវបានថតម្ដងទៀត ជាស៊េរីរឿងភាគនៅលើ Netflix

បានផុស

នៅ

ខ្សែភាពយន្តមនោសញ្ចេតនាខ្នាតធំរបស់ តៃវ៉ាន់ ដែលល្បីល្បាញខ្លាំងកាលពីឆ្នាំ ២០១៨ ត្រូវបានក្រុមហ៊ុន Netflix យកមកផលិតជាថ្មី ដោយកែប្រែជារឿងភាគវិញម្ដង នៅឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Taiwan Hit Film 'More Than Blue' Heads for Series Adaptation - Variety

នាពេលថ្មីៗនេះ រឿង More Than Blue ដែលទទួលបានប្រជាប្រិយភាពខ្លាំង​កាលពី ៣ឆ្នាំមុន ត្រូវបានថតឡើងវិញជាស៊េរីរឿងភាគចំនួន ១០​ភាគ និងត្រូវបានចាក់បញ្ចាំងជាបណ្ដើរៗហើយ នៅលើ Netflix។

Taiwanese hit romance film More Than Blue to get TV series, Entertainment  News - AsiaOne

រឿងនេះ ជារឿងស្នេហាដ៏កម្សត់របស់តួប្រុសឈ្មោះ K និងតួឯកស្រីឈ្មោះ Cream។ K ត្រូវបានម្តាយបោះបង់ចោល បន្ទាប់ពីការស្លាប់របស់ឪពុក ចំណែក Cream បានបាត់បង់គ្រួសារទាំងមូលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ ដោយ​មាន​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ អ្នក​ទាំង​ពីរ​ក្លាយ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា ហើយ​រស់នៅក្នុង​ផ្ទះតែមួយជាមួយគ្នា តាំងពីជំទង់ រហូតមានការងារធ្វើរៀងខ្លួន។ ប៉ុន្តែចុងបញ្ចប់ តួអង្គទាំងពីរ មិនបានជួបគ្នានោះទេ ដោយតួប្រុសបាន ស្លាប់ដោយសារជំងឺ។

រឿង More Than Blue ជារឿងដែលធ្វើឱ្យហ្វេនទទួលបាននូវគំនិតអប់រំជាច្រើន បន្ទាប់ពីទស្សនា​ ក៏ជារឿងដែលជាប់ចំណាត់ថ្នាក់ខាងកម្សត់បំផុត ធ្វើទស្សនិកដែលមើលហើយ មិនអាចទប់ទឹកភ្នែកបានឡើយ។

More than Blue: The Series (TV Series 2021– ) - IMDb

យ៉ាងណាមិញ ពេលនេះ រឿង More Than Blue នឹងផលិតឡើងវិញ ប្ដូរទាំងតួ និងអូសបន្លាយសាច់រឿងកាន់តែលម្អិតរហូតដល់ ១០ ភាគឯណោះ។ ចង់ដឹងការថតថ្មី ល្អមើលប៉ុនណា មានតែរង់ចាំទស្សនាទាំងអស់គ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពានរង្វាន់កំពូលតួសម្ដែងឆ្នើមប្រចាំឆ្នាំ ២០២១ បានទៅលើតារាកូរ៉េ ៣ដួងនេះ

ចុចអាន៖ Han So Hee និយាយពីឈុតស្រើបស្រាលក្នុងរឿង “My Name”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

ព័ត៌មានជាតិ២១ នាទី មុន

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ

សុខភាព៤៦ នាទី មុន

៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ

ចរាចរណ៍៤៩ នាទី មុន

រថយន្តសាំយ៉ុងដាច់ហ្វ្រាំងបុករថយន្តសណ្ដោង រងរបួសធ្ងន់ស្រាលជាច្រើននាក់

នយោបាយ៥០ នាទី មុន

មេដឹកនាំអឺរ៉ុប អរគុណ និងសរសើរកម្ពុជាថា រៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានល្អ ទោះធ្វើតាមអនឡាញក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services