ជីវិតកម្សាន្ដ
Han So Hee និយាយពីឈុតស្រើបស្រាលក្នុងរឿង “My Name”
តួឯកស្រីក្នុងខ្សែភាពយន្ត “My Name” របស់ក្រុមហ៊ុន Netflix នាង Han So Hee និយាយក្នុងបទសម្ភាសន៍ថា នាងមិនបានដឹងថាមានឈុតស្រើបស្រាលក្នុងការសម្ដែងរបស់នាង ដោយទើបតែដឹងនៅអំឡុងពេលកំពុងថតរឿងប៉ុណ្ណោះ។

រឿងភាគកូរ៉េខាងត្បូង “My Name” ក្នុងជិតបញ្ចប់បានបង្ហាញពីឈុតរួមភេទរោលរាលរវាងតួឯកទាំងពីរ ខណៈវាជាឈុតដែលបង្ហាញដងខ្លួនអាក្រាតល្វែងលើរបស់ Han So Hee សឹងទាំងស្រុង ហើយការថតបែបនេះក៏ជាលើកដំបូងនៅក្នុងអាជីពរបស់នាងផងដែរ។
តួឯកស្រី Han So Hee បានផ្ដល់បទសម្ភាសន៍ថា “ខ្ញុំទើបតែដឹងពីឈុតសិច អំឡុងពេលថតរឿងប៉ុណ្ណោះ។ ឈុតនេះ ធ្វើឱ្យតួស្រី (Jiwoo) មានអារម្មណ៍ថាខ្លួនជាមនុស្សមានតម្លៃម្នាក់ ដោយសារស្នេហារបស់តួប្រុស។ ក្ដីស្រឡាញ់គឺជាឧបករណ៍មួយដែលបានប្រែក្លាយនាង និងធ្វើឱ្យនាងចង់រស់នៅដូចមនុស្សទូទៅ។ ដូច្នេះ ខ្ញុំមិនគិតថា ឈុតឆាកបែបនេះធ្វើឱ្យតម្លៃរបស់នាងធ្លាក់ចុះនោះទេ។”

ទោះបីមិនបានដឹងឈុតជាមុនក៏ពិតមែន ប៉ុន្តែតារាស្រីវ័យ ២៦ឆ្នាំរូបនេះ សម្ដែងបានល្អខ្លាំង និងបានទទួលការកោតសរសើរខ្លាំងចំពោះការយកចិត្តទុកដាក់ មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ជាពិសេសឈុតឆាករោលរាលដែលនាងមិនធ្លាប់សម្ដែងសោះ។

យ៉ាងណាមិញ អ្នកដឹកនាំរឿង លោក Kim Jin Min ក៏ដូចជាអ្នកនិពន្ធលោក Kim Ba Da អាចប្រឈមមុខនឹងការរិះគន់ ដោយសារមិនបាននិយាយប្រាប់តួ ពេលចុះកុងត្រា។
មកទល់ពេលនេះ រឿង “My Name” ឈរនៅលំដាប់លេខ ៤ ក្នុងតារាងអ្នកទស្សនាច្រើនជាងគេទូទាំងពិភពលោករបស់ក្រុមហ៊ុន Netflix៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយសាមីខ្លួនចេញមុខសុំទោស អតីតមិត្តស្រី Kim Seon Ho ថាគ្រប់យ៉ាងជារឿងយល់ច្រឡំ
ចុចអាន៖ កំពូលតារាស្រីសម្រស់ស្អាត មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


