ជីវិតកម្សាន្ដ
ហេង នរៈកក្កដា ខំស្កាត់ជិះទៅជួបតាចេក ដើម្បីតែប្រគល់ថវិកាឲ្យ
លោកតា ចេក ថ្មីៗកន្លងទៅនេះបានធ្វើឲ្យអ្នកគាំទ្រមានការអាណិតអាសូរក្រោយពីគាត់បានចេញមុខត្អូញត្អែររឿងលក់ផ្លែឈើមិនសូវដាច់ ដែលជាហេតុនាំឲ្យការរកស៊ីរបស់គាត់ ត្រូវខាតចុងខាតដើម ខណៈអាជីពសិល្បៈក៏ត្រូវខកខានព្រោះបញ្ហាជំងឺកូវីដ-១៩មួយរយៈធំមកហើយ។
បន្ទាប់ពីលោកតាចេក បានរៀបរាប់ប្រាប់ពីបញ្ហាការលំបាកសម្រាប់ជីវភាព ក៏ដូចជាការរកស៊ីប្រចាំថ្ងៃនេះ ហើយទើបមុននេះបានធ្វើឲ្យតារាសម្តែង ហេង នរៈកក្កដា ខិតខំធ្វើរឿងមួយនេះ ដើម្បីជួយដល់តារាកំប្លែងជើងចាស់លោកតាចេក ផងដែរ។
ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់តារាប្រុសលោក ហេង នរៈកក្កដា ក៏បានបង្ហោះសារភ្ជាប់រូបភាព ដែលថតជាមួយនិងតារាកំប្លែងលោកតាចេក ជាច្រើនសន្លឹកព្រមទាំងនាំយកថវិកា ដែលលោកបានពីសប្បុរសជនចំនួនទៅប្រគល់ជួនតាចេកដោយផ្ទាល់។ លោក ហេង នរៈកក្កដា បានរៀបរាប់បែបនេះថា ខ្ញុំបានជួបឪចេកហើយ ជួបគាត់នៅខាងក្រៅមានតែពាក្យថា លើសពីអាណិត។ ថវិកាដែលខ្ញុំប្រមូលបានមាន ចំនួន៣៦០ដុល្លារ វាមិនច្រើនទេសម្រាប់អ្នកមានតែវាពិតជាច្រើនណាស់សម្រាប់អ្នកក្រ។
តារាសម្តែងលោក ហេង នរៈកក្កដា បាននិយាយបន្ថែមថា សូមអរគុណបងប្អូនដែលបានជួយសម្រាលទុក្ខឪចេកតាមរយៈខ្ញុំ។ ជាមួយគ្នានេះ ក៏មានមហាជនជាច្រើនបានបង្ហាញការគាំទ្រ និងលើកសរសើរចំពោះចិត្តតារាសម្តែងលោក ហេង នរៈកក្កដា គ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?