ជីវិតកម្សាន្ដ
តាចេក រំពឹងមានអ្នកហៅកំប្លែងតាមរោងការ កំដរជីវិតចុងក្រោយ ខណៈឱកាសសម្តែងទើបថតបានមួយរឿងថ្មីៗ
តារាកំប្លែងជើងចាស់លោក ឈុំ ប៊ុនឈឿន ហៅ តាចេក ទោះបីបច្ចុប្បន្ននេះ លោកមានជីវភាពលំបាកខ្វះខាតយ៉ាងណា តែដើម្បីចិញ្ចឹមជីវិតចុងក្រោយគាត់ត្រូវតែខំប្រឹងតស៊ូ ទោះជួបការលំបាកឬឆ្លងកាត់ជីវិតកម្សត់បែបណាក៏ដោយនោះ។

តារាកំប្លែងលោកតា ចេក បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នក្រៅពីការលក់បន្លែនៅខាងស្រុកពារាំងខេត្តព្រៃវែងលោកក៏ចាប់ផ្តើមមានគេហៅចេញច្រៀងនិង កំប្លែងតាមរោងការ១រោងឬ២រោងផងដែរ។ ប៉ុន្តែពុំមានច្រើនរោងដូចអ្នកសិល្ប:ផ្សេងៗទៀតឡើយ។
លោកតា ចេក បាននិយាយទៀតថា លោកមិនតូចចិត្តអ្វីទេគ្រាន់តែចង់ស្នើសុំដល់បណ្តាលក្រុមភ្លេងខ្មែរ ឬម្ចាស់ដើមការបើអាចត្រឹមឱកាសហៅទៅកំប្លែង ឬច្រៀងនៅក្នុងពិធីមង្គលការផងដើម្បីកំដរជីវិតចុងក្រោយក្នុងវិស័យសិល្ប:។លោកបន្តថាក្នុងខែនេះទើបចេញ លេងបានប្រមាណ ២ ឬ ៣រោងប៉ុណ្ណោះ។
ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់តារាកំប្លែងជើងចាស់រូបនេះ ក៏បានបង្ហោះសកម្មភាពច្រៀង និងកំប្លែងនៅតាមពិធីមង្គលការផងដែរ។ តាចេក បានបញ្ជាក់ដែរថា ថ្ងៃទី១៤.៣.២០២៥ មកលេងភ្លេងការនៅជិតវត្តបាក់ដាវបានមួយៗហើយគ្រាន់កំដរជីវិតចុងក្រោយក្នុងវិស័យសិល្ប:វប្បធម៌និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។
តារាកំប្លែងជើងចាស់លោកតាចេក ក៏ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីដែរថា លោកពិតជាសោកស្តាយជំនាញអាជីពសិល្ប:ដែលបានសាងឡើងជាង ៥០ឆ្នាំ ប៉ុន្តែចុងក្រោយត្រូវបាត់បង់ទៅវិញស្ទើរគ្មានអ្នកស្គាល់ ពិសេសក្មេងៗជំនាន់ក្រោយ។ ក្នុងលោកតាក៏ស្នើអ្នកសិល្ប:បើមានការងារថត ឬសម្តែងជួយហៅលោកទៅសម្តែងផង ដើម្បីបានលុយដោះស្រាយជីវភាពនិងចិញ្ចឹមជីវិត៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


