ជីវិតកម្សាន្ដ
នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn និង Camila
ក្រោយទាក់ទងគ្នាអស់ពេលជាងពីរឆ្នាំតារាចម្រៀងប្រុស Shawn Mendes និងតារាចម្រៀងស្រី Camila Cabello បានប្រកាសបញ្ឈប់ទំនាក់ទំនងគូសង្សារជាផ្លូវការហើយ កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា។

យោងតាមប្រភពពី seventeen បានឱ្យដឹងថា ការបែកគ្នារវាង Shawn និង Camila ដោយសារតែពួកគេមមាញឹកជាមួយការងាររៀងខ្លួន ហើយពួកគេហាក់គ្មានពេលស្និទ្ធស្នាល ឬគ្មានអារម្មណ៍ផ្អែមល្ហែមដូចកាលគ្រាមុនឡើយ ទើបពួកគេមិនអាចបន្តស្នេហានេះតទៅទៀត។

យ៉ាងណាមិញ ចាប់តាំងពីប្រកាសចែកផ្លូវគ្នា ទាំង Shawn ទាំង Camila មិនបានធ្វើអត្ថាធិប្បាយពីមូលហេតុពិតប្រាកដដែលនាំឱ្យពួកគេសម្រេចចិត្តដើរដល់ផ្លូវនេះទេ ពួកគេគ្រាន់តែប្រាប់ថា ពួកគេបែកគ្នាប៉ុណ្ណោះ។

ប៉ុន្តែថ្មីៗនេះ សាមីខ្លួនខាងស្រី បានទម្លាយមូលហេតុមួយដែលនាំគូស្នេហ៍ពួកគេមិនអាចបន្តទៀតបាន។ Camila បានសរសេរបង្ហោះលើគណនី IG ផ្ទាល់ខ្លួនថា នាងមានជំងឺថប់បារម្ភ ហើយនាងតែងតែទទួលអារម្មណ៍អសន្តិសុខផ្លូវចិត្ត និងភ័យខ្លាចជាញឹកញាប់ រហូតពេលខ្លះនាងស្មុគស្មាញខ្លាំង និងជារឿយៗរមែងមួរម៉ៅ។ ដូច្នេះហើយ ទើបនាងសម្រេចបែកពី Shawn ដើម្បីមើលថែខ្លួនឯង។ ទោះជាបីជាអ្នកទាំងពីរសោកស្ដាយចំពោះការបែកគ្នានេះក្ដី ប៉ុន្តែពួកគេប្រាប់ថា ពួកគេបានព្យាយាមឱ្យអស់ពីសមត្ថភាពហើយ ដូច្នេះមានតែបែកគ្នា ដើម្បីទុកពេលមើលថែខ្លួនឯង និងមនុស្សជាទីស្រឡាញ់ផ្សេងទៀត។

ទោះយ៉ាងណា អតីតគូស្នេហ៍មួយគូនេះ នៅតែរាប់អានគ្នាដូចពេលមិនទាន់ទាក់ទងគ្នាជាសង្សារ និងនៅតែរក្សាទំនាក់ទំនងជាមិត្តល្អនឹងគ្នារហូត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា
ចុចអាន៖ អាល់ប៊ុមថ្មីរបស់ Adele ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ត្រឹមតែ ៣ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


