លោក ហេង ប៊ុនលាភ ធ្លាក់ខ្លួនឈឺ ​តម្រូវឱ្យព្យាបាលប្រញាប់​ នៅប្រទេសថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

លោក ហេង ប៊ុនលាភ ធ្លាក់ខ្លួនឈឺ ​តម្រូវឱ្យព្យាបាលប្រញាប់​ នៅប្រទេសថៃ

បានផុស

នៅ

តារាចម្រៀងលោក ហេង ប៊ុនលាភ បានធ្វើឱ្យមហាជន និងគាំទ្រមានការភ្ញាក់ផ្អើលហើយបង្ហាញ​ការព្រួយបារម្ភ ខណៈសុខៗស្រាប់តែឃើញលោកចូលសង្គ្រោះនៅមន្ទីពេទ្យក្នុងទឹកដីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះ Hok Veasna បានរៀបរាប់ថា ​កុំរួមតែ​សុខទោះទុក្ខក៏រួមដែរមកថែជំងឺបង Heng Bunleap សូមឱ្យបងចៀសផុតពីជំងឺកាចសាហាវទាំងអស់។

ម្ចាស់គណនីហ្វេសប៊ុកដដែលនេះក៏បានឆ្លើយតបចំពោះការសួរនាំរបស់មហាជនដែរថាបងប្រុសរប ស់ខ្លួនគឺលោក ហេង ប៊ុនលាភ ចូលពេទ្យព្រោះកើតជំងឺតម្រងនោមធ្ងន់ធ្ងរ​ដែលតម្រូវឲ្យមានការ​ព្យាបាលប្រញ៉ាប់​។ ដោយឡែកលោក ហេង ប៊ុនលាភ​ក៏បានធ្វើការអំពាវនាវឲ្យ​មហាជនថែរក្សា​សុខភាពផងដែរ។

លោក ហេង ប៊ុនលាភ បានលើកឡើងដោយខ្លីថាជីវិត និងជំងឺអ្វីៗបាត់បង់បណ្តើរៗ។ចូរបងប្អូនថែរ ក្សាសុខភាពជីវិតដើម្បីពិភពលោកដ៏ស្រស់បំព្រង៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services