ជីវិតកម្សាន្ដ
ហេង ប៊ុនលាភ ប្រកាសវិលរកអាជីពសិល្បៈជាថ្មី ក្រោយឃ្លាតឆ្ងាយយូរឆ្នាំ
គេនៅចាំបានថាអតីតតារាចម្រៀងល្បីល្បាញតាមរយៈបទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» គឺលោក ហេង ប៊ុនលាភ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើទីផ្សាសិល្បៈនោះលោកក៏បាត់វត្តមានទៅវិញយូរឆ្នាំមកហើយ។

កាលនោះមហាជនបានដឹងថា ក្រោយបាត់វត្តមានពីសិល្បៈនោះលោក ហេង ប៊ុនលាភ ក៏ត្រូវបានសម្រេចចិត្តដើរចេញពីវិថីសិល្បៈដោយងាកទៅប្រើជីវិតយ៉ាងសាមញ្ញនៅឯជនបទស្រុកស្រែចម្ការជាមួយក្រុមគ្រួសារយ៉ាងមានសេចក្តីខ្លាំងហាក់មិនអាល័យអាជីពចាស់ឡើយ។
ដោយឡែកកាលពីថ្មីៗកន្លងទៅស្រាប់តារាចម្រៀងទឹកដមមនោសញ្ចេតនាលោក ហេង ប៊ុនលាភ បានបង្ហាញតម្រុញហាក់ចង់វិលចូលវិថីសិល្បៈតាមគន្លងអតីតកាលវិញធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។ ប៉ុន្តែកាលនោះគេក៏មិនទាន់ដឹងថាការពិតឬបែបណាទេ ខណៈលោក ហេង ប៊ុនលាភ បានសរសេរសំណេរខ្លីភ្ជាប់នឹងចេតនាចង់វិលមកច្រៀងដូច្នេះថា«ចង់ក្លាយជាអ្នកចំរៀងដូចមុន»។

ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីបង្ហាញតម្រុយនេះមិនទាន់បានប៉ុន្មានផងមុននេះមានដំណឹងដែរថា លោក ហេង ប៊ុនលាភបានប្រកាសពីការវិលមកកាន់អាជីពសិល្បៈរបស់លោកជាថ្មីឡើងវិញបន្ទាប់ពីលោកបានអាក់ខានមួយរយៈធំ។
ប្រភពព័ត៌មានបានលើកឡើងថា ចំពោះមូលហេតុដែលនាំឲ្យតារាប្រុសរូបនេះសម្រេចចិត្តវិលរកសិល្បៈជាថ្មីឡើងវិញនោះគឺដោយសារលោកគិតថាសិល្បៈជាផ្នែកមួយយ៉ាងសំខាន់ដែលបានធ្វើឲ្យលោកមានថ្ងៃនេះនិងភាពសប្បាយរីករាយ។
លោក ហេង ប៊ុនលាភបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺលោកសម្រេចទទួលការងារសិល្បៈជាថ្មីឡើងវិញហើយទាំងការងារថតនិងចេញច្រៀង។
លោកបន្ថែមថា មួយរយៈដែលលោកបានអាក់ខានពីការងារសិល្បៈនោះគឺដោយសារលោកជាប់រវល់ការងាររកស៊ីផ្ទាល់ខ្លួននិងការងាររដ្ឋ។ហេតុនេះហើយទើបលោកមានការរយាលសិល្បៈរហូតមកទល់នាពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


