ជីវិតកម្សាន្ដ
ទើបបង្ហាញតម្រុយវិលចូលសិល្បៈឥឡូវ ហេង ប៊ុនលាភ ទទួលបានការងារនេះ
ភ្នំពេញ ៖ មហាជនដឹងហើយថា អតីតតារាចម្រៀងដែលស្រូបបានភាពល្បី ល្បាញតាមរយៈបទ«ទឹក ភ្នែកស្វាមីស្រីឡង់សេ» គឺលោកហេង ប៊ុនលាភ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះលើទីផ្សារសិល្បៈនោះលោកក៏បាត់វត្តមានទៅវិញយូរឆ្នាំមកហើយ។

កាលនោះគេចាំបានថា ក្រោយបាត់វត្តមានពីសិល្បៈ នោះលោកហេង ប៊ុនលាភ ក៏ត្រូវបានគេដឹងថាលោកសម្រេចដើរចេញពីវិថីសិល្បៈដោយងាកទៅប្រើជីវិតយ៉ាងសាមញ្ញនៅឯជនបទស្រុកស្រែចម្ការជាមួយក្រុមគ្រួសារយ៉ាងមានសេចក្តីសុខខ្លាំងហាក់មិនអាល័យអាជីពចាស់ឡើយ។

ដោយឡែកស្រាប់តែថ្មីៗនេះ តារាចម្រៀងទឹកដមមនោសញ្ចេតនាលោក ហេង ប៊ុនលាភ បានបង្ហាញតម្រុយហាក់ចង់វិលចូលវិថីសិល្បៈតាមគន្លងអតីតកាលវិញធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។ ប៉ុន្តែគេមិនដឹងថា ការពិតឬបែបណាទេ។ លោក ហេង ប៊ុនលាភ បានសរសេរសំណេរខ្លីភ្ជាប់នឹងចេតនាចង់វិលមកច្រៀងដូច្នេះថា «ចង់ក្លាយជាអ្នកចម្រៀងដូចមុន»។

ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពីបង្ហាញតម្រុយនេះមិនទាន់បានប៉ុន្មានផងមុននេះគេក៏ឃើញលោក ហេង ប៊ុនលាភ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលថតជុំគ្នារួមមិត្តភក្តិរួមអាជីពសិល្បៈល្បីៗជាច្រើនដួងខណៈក៏មានវត្តមានលោក ទេព រិន្ទដារ៉ូ ផងដែរ។

ខ្លឹមសារដែលលោក ហេង ប៊ុនលាភ លើកឡើងនៅ ក្នុងសំណេរនោះបាននិយាយខ្លីថាលក់ដីមិនដាច់ លក់ខ្លួនម្តង។ តាមរយៈសំណេរនេះដែរភ្លាមៗ លោកទេព រិន្ទដារ៉ូ បានចូលផ្ញើសារឆ្លើយតបដែរថា Nice បានធ្វើការរួមគ្នាម្តងទៀត។ ដោយសារសកម្មភាពនេះទើបអ្នកគាំទ្រយល់ថាលោក ហេង ប៊ុនលាភ កំពុងទទួលបានការងារសិល្បៈឡើងវិញ៕
ដោយ ៖ ចាន់រ៉ា




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


