ជីវិតកម្សាន្ដ
ហេង ប៊ុនលាភ ចេញមកលើកទឹកចិត្ត សឿ សុធារ៉ា ឲ្យរឹងមាំ
កត់សម្គាល់អំឡុងមួយរយៈចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញស្ថានភាពផ្លូវចិត្តរបស់តារាសម្ដែងអ្នកនាង សឿ សុធារ៉ា បានជួបរឿងរ៉ាវចាក់ស្រេះជាច្រើន រហូតធ្វើឲ្យកើតវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ពោលគឺចាប់តាំងពីធ្លាយដំណឹងជំពាក់បំណុលរឿងលេងតុងទីន និងក្រោយមកទៀត ដំណឹងបែកបាក់ស្វាមី ខណៈថ្មីៗនេះអ្នកម្ដាយក៏បានចែកឋានទៅចោល។

បន្ទាប់ពីធ្លាក់ខ្លួនកម្សត់បែបនេះ តារាស្រី សឿ សុធារ៉ា កន្លងមកនាងតែងបង្ហាញអារម្មណ៍សោកសៅមិនសប្បាយចិត្តរហូតដល់ថ្នាក់ធ្លាក់ខ្លួនឈឺត្រូវចូលសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់កាលពីប៉ុន្មានខែមុននេះ។ យ៉ាងណាមិញ ក្រោយអាការជាសះស្បើយជំងឺមួយរយៈខ្លីនេះដែរ សឿ សុធារ៉ា ក៏ចាប់ផ្ដើមសាងជីវិតថ្មីដើម្បីរស់នៅផ្ដល់ក្ដីសង្ឃឹមចំពោះកូនៗទាំងពីរ។

អ្វីដែលអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀត ស្រាប់តែអ្នកនាង សឿ សុធារ៉ា ទម្លាយរឿងអស់សង្ឃឹមជុំវិញបញ្ហាជីវិត។ អ្នកនាង សឿ សុធារ៉ា បានពោលពាក្យហាក់អស់សង្ឃឹមថា “បេះដូងខ្ញុំឆ្លើយថា ចង់មានកូនប្រាំនាក់ តែឥឡូវទើបបានកូនពីរនាក់សោះ ក៏មានឈ្មោះថាជានារីមានជីវិតស្នេហាបែកបាក់ទៅហើយ ហើយធ្លាក់ខ្លួនក្រទៀត តើបុរសណាគេព្រមមកសាងវាសនាជាមួយនោះ?។

ក្រោយឃើញការលើកឡើងរបស់អ្នកនាង សឿ សុធារ៉ា ដូចខាងលើ តារាចម្រៀងលោក ហេង ប៊ុនលាភ បានចេញមកផ្ដល់កម្លាំងចិត្តថា កុំគិតច្រើនអី ជូតទឹកភ្នែកលាងចិត្តបន្តដំណើរទៅមុខ។ គេក៏មានរឿងដូចយើង យើងក៏មានបញ្ហាដូចគេ ជីវិតគឺអញ្ចឹង។

សូមរម្លឹកថា តារាសម្ដែងអ្នកនាង សឿ សុធារ៉ា បានសម្រេចដឹកដៃអតីតស្វាមីគឺលោក សាពូន មីដាដា រៀបការបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០០៩ ដោយគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ១០ ឆ្នាំហើយ។ ប៉ុន្តែក្រោយមកចំណងស្នេហារបស់អ្នកទាំងពីរ ក៏បានប្រកាសដំណឹង នៃការបែកបាក់គ្នា ដោយបន្សល់ទុកនូវកូនប្រុស-ស្រីចំនួន ២ នាក់, ទី១.ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី២.ឈ្មោះ សាពូន ដារ៉ាបុរស៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


