Connect with us

ជីវិតកម្សាន្ដ

មាស សុខ​សោភា ថ្លែង​សារ​ឆ្លើយតប​ទាំង​ចិត្ត​ត្រជាក់ ​ក្រោយ​រង​ការរិះគន់​ពី​សំណាក់​ស្ត្រី​ម្នាក់

បានផុស

នៅ

​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ មាស សុខ​សោភា កាលពី​ថ្មីៗ​នេះ​ ត្រូវ​បាន​ស្ត្រី​ម្នាក់ ​ចេញ​ឃ្លី​ប​វីដេអូ​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​លើ​បណ្តាញ​សង្គម​ហ​ហ្វេ​ស​ប៊ុកនិង​Tik Tok​ ខណៈ​ដែល​ស្ត្រី​ម្នាក់​នេះ ​បាន​ជួប មាស សុខ​សោភា ដោ​យចៃដន្យ​អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន ​ភ្នំ​គូលែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ខ្លឹមសារ​របស់​ស្ត្រី​ដែល​មា្នក់​ឈ្មោះថា ស្រី​ម៉ុ​ច បាន​និយាយ​រៀបរាប់​ ដោយ​រិះគន់​ទៅលើ មាស សុខ​សោភា ដូច្នេះ​ថា​ ខ្លួន​ពិតជា​មាន​អារម្មណ៍​សោកស្ដាយ​និង​ហួសចិត្ត​ខ្លាំង​ ក្រោយពេល​បាន​ជួប​នឹង​ឃើញ​ផ្ទាល់​នូវ​ទង្វើ​ដ៏​គ្មាន​សីល​ធម៌​របស់​តារា​ចម្រៀង មាស សុខ​សោភា និង​ក្រុមការងារ​របស់​នាង​ ដែល​មាន​គ្នា​ប្រមាណ​២​ឬ​៣​នាក់​ផ្សេងទៀត​។ ស្ត្រី​ម្នាក់​ដដែល​នេះ ​បាន​បន្ត​ថា ​ចង់​និយាយ​ពី​តារា​ចម្រៀង មាស សុខ​សោភា បាន​ជួប​ផ្ទាល់​នៅ​ភ្នំ​គូលែន ​ឫក​ណាស់ ឈ្លើយ​ណាស់ រើសអើង​ណាស់ ខ្ញុំ​ស្គាល់​ច្បាស់​ថា​ជា មាស សុខ​សោភា គឺថា​មិន​ច្រឡំ​ទេ រាក់ទាក់​សុំ​គេ​ថត​ជាមួយ គេ​ធ្វើ​ឫកសោះអង្គើយ គេ​ថា​ថត​មិន​បានទេ​។ គ្នា​គេ​មាន​៣​នាក់​ ហើយ​ម្នាក់ទៀត​កាន់​កាមេរ៉ា​ថត​ចរិត​ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី គេ​ឆ្លើយ​មក​ថា​អត់​បាន​ទេៗ អត់​បាន​ក៏​គ្មាន​បញ្ហា​ដែរ​។

​ប្រភព​និយាយ​ទៀត​ថា ​បន្ទាប់​មក​ទៀត​ស្រាប់តែ​មក​ដណ្ដើម​កន្លែង​យើង​កំពុង​អង្គុយលេង ហើយ​ថែមទាំង​ដើរ​រំលង​ម្ហូបអាហារ​ ដែល​កំពុង​ញុំា​ទៀត។​ មិនតែប៉ុណ្ណោះ​ក៏បាន​ដើរមក​កៀក​ចង់​កៀរ​ទម្លាក់​ទឹក​ ផង​ដែរ តារា​បែបនេះ ​ខ្ញុំ​មិន​គាំទ្រ​ទេ​។​ យ៉ាង​ណា​មិញ​ ក្រោយពេល​រង​ការរិះគន់​បែបនេះ​ គឺ​មាន​ទស្សនិកជន​ជាច្រើន​ បាន​ទន្ទឹង​រង់ចាំ​មើល​ថា ​តើ មាស សុខ​សោភា នឹង​មាន​ការ​បកស្រាយ​យ៉ាង​ណា​ដែរ ​ខណៈ​ដែល​ភ្លាមៗ​នោះ​ដែរ​កម្ពុ​ជាថ្មី​មិន​អាច​ស្វែងរក​ការ​សួរនាំ​ពី មាស សុខ​សោភា បាន​នោះ​ទេ​។

​ដោយឡែក​បើ​ចាប់អារម្មណ៍​មក​មើល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកនាង មាស សុខ​សោភា មុន​នេះ​បន្តិច​គេ​ឃើញ​នាង ​បាន​ចេញ​សារ​ឆ្លើយតប​បែប​ចិត្ត​ត្រជាក់​ដូច្នេះ​ថា ​នាង​ខ្ញុំ​សូម​អរគុណ​ទៅដល់​ពុក​ម៉ែ​បងប្អូន ​ក៏ដូចជា​អ្នកគាំទ្រ​នាង​ខ្ញុំ​និង​បងប្អូន​មិត្ត​សិល្បករ​ទាំង​អស់​គ្នា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ សម្រាប់​ការ​ផ្ញើ​សារ​បញ្ចេញ​ជា​មតិ​ផ្ដល់​កម្លាំង​ចិត្ត​និង​ស្រលាញ់​នៅ​អ្វី​ដែល​នាង​ខ្ញុំ​មាន​ ហើយ​គាំទ្រ​នាង​ខ្ញុំ​តាំង​ពី​ដើម​រហូត​មក ស្រប​ពេល​មាន​បញ្ហា​ផ្ទុះ​ការរិះគន់​មក​លើ​នាង​ខ្ញុំ​ក៏​បងប្អូន និង​អ្នកគាំទ្រ​ទាំង​អស់​គ្នា ​ជួយ​ចេញមុខ​ការពារ​នាង​ខ្ញុំ​។ នាង​ខ្ញុំ​ពិតជា​សប្បាយចិត្ត​និង​ត្រេកអរ​យ៉ាង​ខ្លាំង សម្រាប់​អ្នកគាំទ្រ​ពិតប្រាកដ​របស់​នាង​ខ្ញុំ ហើយ​យល់​ពី​នាង​ខ្ញុំ និង​យល់​ពី​តម្លៃ​នៃ​សិល្បៈ​។ ជា​ចុងក្រោយ​នាង​ខ្ញុំ​សូម​អរគុណ និង​សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន និង​អ្នកគាំទ្រ​របស់​នាង​ខ្ញុំ​ទាំង​អស់​គ្នា ​ជួប​តែ​សេចក្ដី​សុខ​សុភមង្គល និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​ទាំ​ងអស់​គ្នា នេះ​ជាស​ម្តី​បន្ថែម​របស់​តារា​ចម្រៀង មាស សុខ​សោភា៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​កវីនិពន្ធ Tho Meet ធ្វើ​បទ​ថ្មី​​ឲ្យ សុគន្ធ និសា មួយ​បទ​នេះ​ផ្ទុះ​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម