ជីវិតកម្សាន្ដ
មាស សុខសោភា ប្រាប់ ទេព បូព្រឹក្ស ថា សេចក្ដីសុខពិតប្រាកដមិនស្ថិតលើមាត់អ្នកដទៃទេ
តារាចម្រៀងសំនៀងផ្អែម និងធ្ងន់ក្រអួនក្រអៅ អ្នកនាង មាស សុខសោភា បានបង្ហោះសារលើកទឹកចិត្តអ្នកនាង ទេព បូព្រឹក្ស ដោយប្រាប់ថា សេចក្ដីសុខពិតប្រាកដ មិនស្ថិតលើមាត់អ្នកដទៃជាអ្នកកំណត់ទេ។

ពាក់ព័ន្ធការបង្ហោះសារលើកទឹកចិត្តនេះ ដោយសារមួយរយៈពេលកន្លងមកនេះ មានគេហទំព័រហ្វេសប៊ុកឈ្មោះ «អាក្លូ» បានបង្ហោះឃ្លីបវីដេអូឌឺដងផ្លែផ្កាវាយប្រហារពាក្យសម្ដីលើតារាចម្រៀងរ៉េបល្បីឈ្មោះ G-Devith និងក្រុមគ្រួសារ គឺ អ្នកនាង ទេព បូព្រឹក្ស និង កូនប្រុស ដោយប្រើពាក្យសម្ដីអសីលធម៌។ ចំពោះរឿងនេះ ក៏មានសិល្បករ-សិល្បការិនី និងអ្នកគាំទ្រលោក G-Devith និងក្រុមគ្រួសារ បានសម្ដែងនូវការខ្វល់ខ្វាយ និងឈឺឆ្អាលចំពោះករណីនេះផងដែរ។

យ៉ាងណាមិញ មិនខុសពីសិល្បករដទៃទៀត តារាចម្រៀងសំនៀងផ្អែម អ្នកនាង មាស សុខសោភា ក៏បានបង្ហោះសារលើកទឹកចិត្តអ្នកនាង ទេព បូព្រឹក្ស ដែរថា «សេចក្ដីសុខពិតប្រាកដ វាមិនស្ថិតលើមាត់អ្នកដទៃជាអ្នកកំណត់ទេ ភាពភ័យខ្លាច ទុក្ខសោក អន់ចិត្ត សោកស្ដាយ ឯកា លោភលន់ ចង់ឈ្នះ ចង់ចាញ់ ប្រាថ្នា ច្រណែន សង្ស័យ ខឹង ស្អប់ ទាំងនេះហើយគឺជាឫសគល់ នៃអកុសលកម្មបច្ចុប្បន្នដែលបន្លំជ្រាបចូលនៅក្នុងធម្មជាតិទាំង ៧ របស់មនុស្សស្ទើរតែគ្រប់គ្នាដោយមិនដឹងខ្លួនអស់ទៅហើយ»។

អ្នកនាង មាស សុខសោភា បន្តថា សូមចូលរួមទាំងអស់គ្នា ដើម្បីរសាត់អកុសលកម្មឲ្យគ្នាទៅវិញទៅមក មិនត្រូវមានការប្រមាថ ឬ ញុះញង់ ទៅលើសភាវធម៌ណាដែលនាំឲ្យរងទុក្ខខ្លោចផ្សាទឹកភ្នែកបែបនេះឡើយ។

អ្នកនាង មាស សុខសោភា បន្តទៀតថា មុន និង វាចាពាក្យសំដីណាមួយ ចូរយកភាពបរិសុទ្ធ និងសេចក្ដីមេត្តាករុណាបន្សាបក្នុងអណ្ដាតពិសរបស់ខ្លួនម្នាក់ៗ ជាមុនសិន មុននិងវាចាចេញមកក្រៅ។ ពាក្យសំដីខ្លះ គិតថាជាការលេងសើច តែពេលខ្លះបង្កប់ពិសពុលដោយអចេតនាដែលនាំឲ្យសភាវធម៌ខ្លះ ឬ ធម្មជាតិខ្លះ រងការឈឺចាប់ទឹកភ្នែកដោយសារទង្វើដោយមិនដឹងខ្លួន។

គួរជម្រាបថា មាស សុខសោភា ជាតារាចម្រៀងមួយដួង ដែលអ្នកគាំទ្រតែងតែចូលចិត្ត ដោយនាងមានសំឡេងធ្ងន់ដ៏ក្រអួនក្រអៅត្រូវនឹងបទមនោសញ្ចេតនា។ មាស សុខសោភា ក៏ជាតារាមួយដួងដែលនិយមឈឺឆ្អាលនឹងរឿងសង្គមផងដែរ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


