ជីវិតកម្សាន្ដ
ថ្ងៃខួបកំណើត ! អ៊ឹម ជីវ៉ា បរិច្ចាគថវិកា១០លានរៀលជួយសង្គម
ភ្នំពេញ ៖ តារាសម្តែងលោក អ៊ឹម ជីវ៉ា បានប្រកាសថាដើម្បីជាការចែករំលែកក្តីស្រលាញ់នាឱកាសថ្ងៃខួប កំណើតរបស់លោកនៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១នេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួនជាង២០០០ដុល្លារក្នុងការចូលរួមចំណែកជួយសង្គម។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃនេះឲ្យដឹងថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំដូច្នេះខ្ញុំបាទមានថវិកាផ្ទាល់ខ្លួនបន្តិចបន្តូចដើម្បីចូលរួមចំណែកជាមួយសង្គម។ ថវិកាដែលលោកបរិច្ចាគនោះ គឺតាមរយៈ,១.ចូលរួមថវិកាជាមួយកាក បាទក្រហមកម្ពុជា៥០០ដុល្លារ។ ២.ចូលរួមមន្ទីរពេទ្យគន្ធបុប្ផាថវិកាចំនួន៥០០ដុល្លារ។ ៣.ចូលរួមជួយកុមារកំព្រាថវិកាចំនួន៥០០ដុល្លារនិង២.ចូលរួមជួយសិល្បករក្រីក្រខ្វះខាតថវិកាចំនួន១០០០ដុល្លារ។

តារាប្រុសរូបនេះបន្តថា ថវិកាដែលលោកចូលរួមបរិច្ចាគជួយសង្គមនោះសរុបទាំងអស់គឺមានចំនួន១០លានរៀលស្មើនឹង២៥០០ដុល្លារ។ លោកថាខ្លួនពុំមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនទេតែនេះជាទឹកចិត្ត និងជាថវិកាដែលខំសន្សំដើម្បីទុកចូលរួមចំណែកចែករំលែកជាមួយសង្គមទោះបីថវិកានេះមិនច្រើនក៏ប៉ុន្តែគឺជាការចូលរួមចំណែកមួយក្នុងនាមឈាមខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែររស់នៅក្រោមដំបូលសន្តិភាពតែមួយ អរគុណសន្តិភាព។

លោក អ៊ឹម ជីវ៉ា បានបន្ថែមថា សម្រាប់កម្មវិធីអបអរខួបកំណើតរបស់លោកនៅថ្ងៃទី១០ខែធ្នូនេះនឹងធ្វើឡើងនៅសណ្ឋាគារភ្នំពេញ Phnom Penh Hotel នាវេលាម៉ោង៦ល្ងាចដោយមានការអញ្ជើញភ្ញៀវចូលរួមមិត្តភក្តិ សិល្បករ-សិល្បការិនីនិងអ្នកមានឋានៈក្នុងសង្គមមួយចំនួនផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


