ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់ លោក ប៉ែន តារាវុទ្ធី ធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំព្យាបាលជំងឺ
អតីតពិធីករវិទ្យុ FM98 និងជាតារាសម្តែងជើងចាស់ លោក ប៉ែន តារាវុទ្ធី បន្ទាប់ពីបាត់មុខពីសិល្បៈមួយរយៈ ស្រាប់តែថ្មីៗនេះមានដំណឹងថា កំពុងធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំព្យាបាលជំងឺឡើយ ខណៈលោកក៏បានធ្វើការអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជនផងដែរ។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា «ជួយ share ផង អាណិតណាស់ តារាសម្តែងជើងចាស់ និងជាអតីពិធីករវិទ្យុ FM 98 លោក ប៉ែន តារាវុទ្ធី ធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំព្យាបាល ដាច់ចិត្តលើកដៃទាំងទឹកភ្នែកសុំលុយបងប្អូន Facebook ទិញថ្នាំព្យាបាលជំងឺ បានថវិការខ្លះយកមកដោះស្រាយជីវភាព»។

លោកបញ្ជាក់ថា តារាសម្តែងជើងចាស់ លោក ប៉ែន តារាវុទ្ធី បានធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំ រហូតសម្រេចចិត្តមកដល់ផ្ទះ លោក ដើម្បីបានថវិការខ្លះព្យាបាលជំងឺ។ ក្នុងនោះ លោក ប៉ែន តារាវុទ្ធី និយាយថា ទម្រាំមកនេះ គឺលោកពិបាកពេក ពេលខ្លះគ្មានលុយទិញបាយហូបទេ ហើយឈឺក៏គ្មានលុយទិញថ្នាំលេប ទិញថ្នាំព្យាបាលជំងឺដែរ។ លោក ប៉ែន តារាវុទ្ធី ក៏បានស្នើជួយលោកផង ព្រោះក្រណាស់ អត់មានអ្នកណាជាទីពឹងទេ។

តារាសម្តែង អ៊ឹម ជីវ៉ា បានបន្ថែមថា «ពេលឮគាត់និយាយអ៊ីចឹង ខ្ញុំស្ទើរទប់ទឹកភ្នែកមិនជាប់ មិនគួរណាជាតិជាតារាល្បីពីមុន ធ្លាប់មានបាន បែរជាធ្លាក់មកដល់ចំណុចនេះសោះ អាណិតគាត់ណាស់»។
យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហោះបែបនេះ គេឃើញមហាជន និងអ្នកគាំទ្រមួយចំនួន បានសម្តែងការអាណិតអាសូរ និងខ្លះទៀត ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់ លោក ប៉ែន តារាវុទ្ធី ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន