Connect with us

ជីវិតកម្សាន្ដ

Lisa សមាជិកក្រុម BLACKPINK បង្កើតប្រវត្តិសាស្ត្រ Billboard លើកដំបូង

បានផុស

នៅ

កញ្ញា Lisa សមាជិកក្រុម BLACKPINK បានបង្កើតប្រវត្តិសាស្ត្រនៅលើតារាង Billboard ដំបូងគេក្នុងប្រទេសកូរ៉េ ជាប់ឈ្មោះជាតារាចម្រៀងស្រីទោលមានការពេញនិយមបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
BLACKPINK's Lisa makes second appearance on Billboard Hot 100 with 'Money'  | Yonhap News Agency

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ​Billboard បានប្រកាសឈ្មោះតារាចម្រៀង Lisa ជាតារាចម្រៀងស្រីទោលទី១ ដែលទទួលបានពិន្ទុខ្ពស់នៅលើតារាង Billboard’s Pop Airplay ដោយសារបទចម្រៀងទោលរបស់នាងគឺបទ “MONEY” បានជាប់ក្នុងតារាង​ top 40 ។

ជាមួយនឹងសមិទ្ធិផលថ្មីនេះ Lisa បានក្លាយជាសិល្បការិនីទោលក្នុងពិភព K-pop និងជាតារាស្រីតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រ Billboard ដែលបានបង្ហាញខ្លួននៅលើតារាង Pop Airplay ខណៈមុនពេលមានឈ្មោះរបស់នាង មានតារា K-pop ពីររូបប៉ុណ្ណោះដែលធ្លាប់បានចូលក្នុងតារាងនេះ នោះគឺ PSY ម្ចាស់បទ “Gangnam Style” និងតារាចម្រៀង Suga សមាជិក BTS ម្ចាស់បទ “Blueberry Eyes” ។

Blackpink's Lisa Named Global Ambassador For MAC – Billboard

គួររលឹកដែរថា ក្រុម BLACKPINK ក៏ធ្លាប់មានឈ្មោះក្នុងតារាង Pop Airplay កាលពីឆ្នាំ២០២០ ផងដែរ ជាមួយនឹងបទ “Ice Cream” ដែលច្រៀងរួមគ្នាជាមួយតារាចម្រៀង Selena Gomez ។ យ៉ាងណាមិញ បទនោះជាបទច្រៀងជាក្រុមប៉ុណ្ណោះ ខណៈបពេលនេះ Lisa ដណ្ដើមឈ្មោះនៅក្នុងតារាកំពូលតែឯង។

បទ “MONEY” ​បាន​បំបែកក​កំណត់​ត្រា​​ ជា​បទ​ចម្រៀង​​ដែលច្រៀងដោយតារាស្រីទោលរបស់ K-pop នៅ​លើ​ Billboard’s Global 200 និង Global Excl ។ រាប់តាំងពីពេលចេញផ្សាយ បានរយៈពេល ១៣សប្តាហ៍ បទ “MONEY” ហក់ចូលក្នុងចំណាត់កំពូលទាំង ៣០បទ នៅលើតារាង Global Excl  និងឈរលំដាប់ទី ៥៣ នៅលើតារាង Global 200។ ចំណែកបទចម្រៀងទោលរបស់ Lisa គឺ “LALISA” នៅតែឈរក្នុងបទពេញនិយមបំផុតនៅលើតារាង Global Excl ដូចមុនដដែល៕

BLACKPINK's Lisa drops highly anticipated solo debut and music video

ប្រែសម្រួល៖ ​សន្យា

ចុចអាន៖ Jin សមាជិក BTS លេចមុខលើទស្សនាវដ្ដី Forbes ជា “សិល្បករប្រុសជោគជ័យខ្លាំង” ក្នុងវិស័យ K-Pop

ចុចអាន៖ Chansung សមាជិកក្រុម 2PM ប្រកាសរៀបការយ៉ាងតក់ក្រហល់ ក្រោយជិតក្លាយជាឪពុកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម