ជីវិតកម្សាន្ដ
Chansung សមាជិកក្រុម 2PM ប្រកាសរៀបការយ៉ាងតក់ក្រហល់ ក្រោយជិតក្លាយជាឪពុកគេ
តារាចម្រៀង Hwang Chansung សមាជិកក្រុម 2PM បានប្រកាសពិធីអាពាហ៍ពិពាហ៍យ៉ាងតក់ក្រហល់ ខណៈលោកទម្លាយបន្ថែមថា ខ្លួននឹងក្លាយជាឪពុកគេឆាប់ៗនេះ ក្រោយមានគម្រោងចាកចេញពីផលិតកម្ម JYP នៅខែមករា ឆ្នាំ២០២២ ខាងមុខ។

តារាប្រុសកូរ៉េខាងត្បូងរូបនេះបានបង្ហោះសារយ៉ាងវែង នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួននាថ្ងៃទី១៥ ខែធ្នូ នេះថា លោកនឹងកសាងគ្រួសារថ្មីមួយ ក្រោយមានទំនាក់ទំនងជាមួយមិត្តស្រីអស់ជាយូរមកហើយដែរ។ តាមពិតទៅ Chansung មានផែនការរៀបការ បន្ទាប់ពីលោកចេញបម្រើកងទ័ព។ ប៉ុន្តែមិត្តស្រីរបស់លោក បានមានផ្ទៃពោះលឿនជាងការរំពឹងទុក ដូច្នេះលោកគ្រោងនឹងរៀបការ នៅដើមឆ្នាំក្រោយនេះហើយ។

បន្ថែមពីលើនេះ Chansung បញ្ជាក់ថា មិត្តស្រីរបស់លោក មិនមែនជាមនុស្សដែលស្ថិតក្នុងរង្វង់សិល្បៈដូចខ្លួនឡើយ។ ដូច្នេះលោកសុំមិនបញ្ចេញអត្តសញ្ញាណរបស់នាងនោះទេ។
ដោយឡែក កិច្ចសន្យាជាមួយផលិតកម្ម JYP Entertainment ដែលប្រព្រឹត្តទៅអស់រយៈពេល ១៥ឆ្នាំមកនោះ នឹងបញ្ចប់នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែតារាចម្រៀង K-pop រូបនេះបង្ហើបថា ខ្លួនទំនងបញ្ចប់កុងត្រានេះតែម្ដង ព្រោះលោកចង់យកពេលថែទាំគ្រួសារថ្មី។

យ៉ាងណាមិញ Hwang Chansung ប្ដេជ្ញានឹងព្យាយាមចូលរូមក្នុងវិស័យចម្រៀងក្នុងនាមជាសមាជិកក្រុម 2PM ឱ្យអស់ពីលទ្ធភាពដែលអាចឆ្លៀតបាន៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួកូនស្រី Gong Yoo ក្នុងរឿង “Train to Busan” ពេលនេះធំពេញវ័យ មើលមិនចង់ស្គាល់
ចុចអាន៖ តារាប្រុសស្រី ៤រូបនេះហើយ មានតម្លៃខ្លួនខ្ពស់ជាងគេ ប្រចាំវិស័យភាពយន្តកូរ៉េ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


