ជីវិតកម្សាន្ដ
អ្នកភ្នំពេញ ត្រូវរង្វាន់ ១០០ លានរៀលពីភេសជ្ជៈ ខារ៉ាបាវ
បន្ទាប់ពីប្រគល់រង្វាន់ធំទឹកប្រាក់១០០លានរៀលដល់អ្នកឈ្នះរង្វាន់នៅខេត្តតាកែវកាលពីពេលកន្លងទៅថ្មីៗ ថ្ងៃនេះភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តប្រគល់រង្វាន់ធំ ១០០ លានរៀល ដល់អ្នកមានសំណាងបន្ទាប់ ដែលរស់នៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាការបើកទំព័រថ្មីនៃគ្រឹះសករាជ ឆ្នាំ ២០២២ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះចែករង្វាន់ធំដល់អ្នកមានសំណាងម្នាក់ទៀតឈ្មោះ អ៊ឹម ឌី ភេទប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរជាជាងជួសជុលម៉ូតូនៅផ្សារឃ្លាំងរំសេវ និងមានអាសយដ្ឋានដូចបានបង្ហាញជូននៅខាងលើនេះ។
ក្រោមការចូលរួមអបអរសាទរពីសំណាក់ញាតិមិត្តរស់នៅជិតខាង និងអ្នកតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលចុះប្រគល់រង្វាន់ដល់លំនៅឋានលោក អ៊ឹម ឌី បានប្រាប់ឲ្យដឹងថា ដោយសារតែជីវភាពគ្រួសារខ្សត់ខ្សោយ លោក និងប្រពន្ធព្រមទាំងកូនប្រុសម្នាក់ទៀតបានសម្រេចចិត្តចាកចេញពីស្រុកកំណើតខេត្តកំពង់ស្ពឺ មកប្រកបអាជីពជាជាងជួសជុលម៉ូតូនៅម្តុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះជួល។

លោកបានបន្តថា អាជីពជាជាងជួសជុលម៉ូតូហាក់មិនទទួលបានចំណូលស្ថិតស្ថេរប្រចាំថ្ងៃនោះទេ ម្យ៉ាងទៀតដោយសារមានអ្នកមកជួសជុល ហើយជំពាក់ទៀតនោះ បានធ្វើឲ្យចំណូលកាន់តែបាត់បង់ រហូតកើតមានបំណុលថែមទៀតផង ប៉ុន្តែដោយសារមានជំនាញតែមួយមុខក៏ចេះតែព្យាយាមតស៊ូប្រកបមុខរបរនេះជាបន្តបន្ទាប់ ដោយមានប្រពន្ធលក់ដូរភេសជ្ជៈ និងទឹកសុទ្ធបន្តិចបន្តួច ដើម្បីអាចជួយសម្រួលជីវភាពគ្រួសារ។
ដោយឡែកសម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ ១០០ លានរៀលនេះ គឺជារឿងចៃដន្យ ហើយក៏មិននឹកស្មានថាអាចមានវាសនាកាន់លុយ ១០០ លានដែរ ប៉ុន្តែកាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីជួសជុលម៉ូតូឲ្យគេរួចអស់កម្លាំង ក៏យកភេសជ្ជៈខារ៉ាបាវដែលប្រពន្ធជាអ្នកលក់ស្រាប់មកគាស់ផឹក ស្រាប់តែឃើញមានរង្វាន់ ១០០ លានរៀលតែម្ដង។ គ្រាន់តែឃើញភ្លាម ខ្ញុំស្ទើរតែមិនជឿភ្នែកខ្លួនឯង បានហៅប្រពន្ធ និងអ្នកនៅក្បែរឲ្យមកជួយមើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។
ក្រោយទទួលបានប្រាក់រង្វាន់ទាំងនេះ លោកនឹងយកមួយចំនួនសងបំណុលគេ ហើយមួយចំនួនទៀតយកទៅទិញសម្ភារៈសម្រាប់បន្តអាជីពជួសជុលម៉ូតូ ហើយមួយចំណែកទៀតយកជូនឪពុកម្តាយដែលលោកទាំង ២ កំពុងបម្រើការងារជាអ្នកប្រមូលសំរាមនៅក្រុមហ៊ុន ស៊ិនទ្រី រាជធានីភ្នំពេញ ដែលប្រឈមនឹងបញ្ហាសុខភាព។

ជាចុងក្រោយ លោក អ៊ឹម ឌី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានជួយកែប្រែនូវជីវភាពដែលធ្លាប់តែក្រខ្សត់ ប្រែរមកជាល្អប្រសើរនៅពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


