ជីវិតកម្សាន្ដ
ឈន សៀងហៃ ថ្វីត្បិតរវល់ការសិក្សា ក៏នូវតែឆ្លៀតចូលរួមច្រៀង អប់រំជួយការងារសង្គម
តារាចម្រៀងប្រុស ទើបតែរះពន្លឺលើវីថីសិល្បៈ លោក ឈន សៀងហៃ បច្ចុប្បន្នបាននិងកំពុងអន្ទងចិត្តមហាជនឲ្យមានការចាប់អារម្មណ៍ និងសរសើរចំពោះទឹកចិត្តមនុស្សធម៌តាមរយៈការចេញច្រៀងជាមួយភិក្ខុ ប៉ាន់ ឈុន ដែលគង់នៅវត្តបទុមវតី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ការងារសង្គម បានមួយចំណែក ផងដែរ។

តាមការកត់សម្គាល់តារាចម្រៀង លោក ឈន សៀងហៃ បើទោះបីជាកន្លងមកមានការជាប់រវល់លើសិក្សាយ៉ាងច្រើនក្តី ប៉ុន្តែដោយសារទឹកចិត្តស្រលាញ់និងចង់ចូលរួមកិច្ចការងារសង្គមនោះ គឺលោកតែងលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកយ៉ាងសកម្មរាល់ការចេញច្រៀងដោយមិនគិតពីភាពនឿយហត់ឬកម្រៃឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីតារាប្រុសរូបនេះ។



លោក ឈន សៀងហៃ បានថ្លែងរៀបរាប់ឲ្យដឹងថា សម្រាប់ការងារជួយដល់សង្គម គឺលោកចាប់អារម្មណ៍តាំងពីនៅសិក្សាត្រឹមថ្នាក់ទី៨មកម្ល៉េះ ដើម្បីចូលរួមការជួយអភិរក្សបរិស្ថាននិងការអភិវឌ្ឍន៍សង្គម។ ចំណែកឯ វិស័យចម្រៀងវិញ ត្រូវបានលោកនិយាយថា ខ្លួនមានដុងតាំងពីកំណើត និងចូលចិត្តច្រៀងនូវចម្រៀងមរតកដើម ហើយក៏អរគុណចំពោះអ្នកដែលនិពន្ធបទចម្រៀងឲ្យលោកច្រៀង ក្នុងអត្ថន័យអប់រំជាដើម។


សូមបញ្ជាក់ថា លោក ឈន សៀងហៃ គិតមកទល់ឆ្នាំនេះ ទើបតែមានអាយុ២៣ឆ្នាំ នឹងមានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំសូរ្យសែន ស្រុកព្រៃឈរខេត្តកំពង់ចាម។ លោក សៀង ហៃ ក៏ជាអ្នកចម្រៀងថ្មីមួយរូប ដែលបានធ្វើបទចម្រៀងដោយខ្លួនឯង តែពុំទាន់សម្រេចចិត្តផ្ញើខ្លួនចូលផលិតកម្មណាមួយទេ ខណៈកន្លងមកធ្លាប់មានផលិតកម្មក្នុងស្រុក២ឬ៣បានទាក់ទងឲ្យចូលច្រៀងផងដែ រតែលោកនៅមិនទាន់សម្រេចចិត្តនោះឡើយ។ ចំពោះបទចម្រៀងដែល ត្រូវបានអ្នកនិពន្ធធ្វើឡើងនោះ គឺភាគច្រើនមានលក្ខណៈអប់រំមានដូចជា៖ បទ ភ្ជុំបិណ្ឌ ,ពន្លកស្នេហ៍ថ្មី, វេនយុវវ័យយើង និងបទ អ្នកស្រែខែទឹកជំនន់ និងបទថ្មី១បទទៀតដែលត្រៀមនិងចេញអបអរនៅថ្ងៃខួបកំណើតនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ គឺមានចំណងជើងថា សន្យាស្នេហ៍កម្ម៕
អត្ថបទ៖ រុងរឿង
សូមចុចអាន៖ នាង ប្រាក់គន្ធា ប្រែរូបសម្ផស្សស្អាតខ្លាំងស្ទើរមើលមិនស្គាល់ ក្រោយក្តោបបានទីផ្សារសិល្បៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


