ជីវិតកម្សាន្ដ
តារាស្រីពីរដួងសម្រេចចូលរោងការជំនះអូមេក្រុង
ភ្នំពេញ ៖ បន្ទាប់ពីខកខានរៀបពិធីមង្គលការដោយសារបញ្ហាជំងឺកូវីដ-១៩នាពេលកន្លងទៅទីបំផុតតារាស្រី២ដួងរបស់ខ្មែរ បានប្រកាសសម្រេចចិត្តដូចគ្នាដោយកំណត់ចូលរោងជ័យនាដើមឆ្នាំ២០២២នេះ។

ជាការការសង្កេតកន្លងមកតារាស្រីទាំង២រូបនេះ តែងបង្ហោះជាបន្តបន្ទាប់នូវរូបថតផ្អែមល្ហែមស្នេហ៍ក្នុងដំណើរកម្សាន្ត ឬចូលរួមកម្មវិធីតូចធំមួយចំនួនហើយពិសេសក៏ធ្លាប់ប្រកាសពីគម្រោងចូលរោងការច្រើនលើកមកហើយ ដែលកាលពីអំឡុងឆ្នាំ២០២១។ ប៉ុន្តែគំរោងនោះក៏ត្រូវបានខកខានដោយសារបញ្ហានៃជំងឺកូវីដ-១៩។

យ៉ាងណាមិញបន្ទាប់ពីកម្មវិធីនេះ ត្រូវខកខានច្រើនលើកច្រើនសារនោះ ឥឡូវតារាស្រីពីរដួងនោះក៏បានសម្រេចជ្រើសយកថ្ងៃមង្គលការអំឡុងដើមឆ្នាំ២០២២នេះដូចគ្នាគ្រាន់តែអាចខុសថ្ងៃ ឬ ខែគ្នាបន្តិចបន្តូចប៉ុណ្ណោះ។តារាស្រីទាំង២ដួងនោះគឺ, ១.តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា កំពុងត្រៀមគ្រងឈុតកូនក្រមុំសម្រេចតាមបំណងនៅដើមឆ្នាំ២០២២នេះហើយជាមួយគូដណ្ដឹងនិងជាអនាគតស្វាមីលោក ស៊ុត សក្ការៈ។ នេះបើតាមលោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ដែលជាឪពុក វ៉ាន់នីឡា បានប្រាប់ កន្លងមក។

លោកបញ្ជាក់ថា កូនស្រីលោក(នីឡា)នឹងរៀបការនាអំឡុងដើមឆ្នាំ២០២២ ប៉ុន្ដែលោកមិនទាន់បានកំណត់ថ្ងៃជាក់លាក់នោះទេ ខណៈកម្មវិធីនេះការនឹងធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់ទោះជាពេលនេះរាជរដ្ឋាភិបាលបានបើកឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញក្ដី។
២.តារាស្រីទឹម រដ្ឋាក៏បានប្រកាសចូលរោងជ័យនៅ ចុងខែមីនាដើមឆ្នាំ២០២២មុខនេះ។នាងបានបញ្ជាក់ប្រាប់ថា ពិធីមង្គលការនាងជាមួយអនាគតស្វាមី សញ្ជាតិបរទេសនិងធ្វើឡើងអំឡុងថ្ងៃទី២៥-២៦ មីនាខាងមុខ។

ទឹម រដ្ឋា លើកឡើងថា នាងខ្ញុំនឹងអនាគតស្វាមីJo vany Antonioសូមជំរាបសួរ។ ខ្ញុំទាំងពីរសូមជម្រាបជូនដល់ញាតិមិត្តនិងភ្ញៀវកិត្តិយសទាំងអស់គ្នាជាដំណឹងឲ្យបានដឹងជាមុនថា ខ្ញុំទាំងពីរនឹងរៀប មង្គលការនៅថ្ងៃទី២៥-២៦ខែមីនាឆ្នាំ២០២២ អីចឹងសូមមេត្តាញាតិមិត្តនិងភ្ញៀវកិត្តិយសទាំងអស់សូមរង់ចាំទទួលការអញ្ជើញពីខ្ញុំទាំងពីរដោយក្ដីគោរពឆាប់ខាងមុខនេះផង។

តាមរយៈដំណឹងនេះ គេឃើញមានអ្នកគាំទ្រនិងមិត្តភក្តិសិល្បៈជាច្រើនបានសម្តែងការចូលរួមអបអរនិងជូនពរដល់គូស្នេហ៍របស់តារាស្រីទាំង២ដួងខាងលើនេះ ឲ្យស្រលាញ់គ្នានិងមានសុភមង្គលគ្រប់ៗគ្នាផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


