Connect with us

ជីវិតកម្សាន្ដ

ហង្ស ម៉ា​រ៉ានី បង្ហាញ​គន្លឹះ​ជោគជ័យ​៨​ចំណុច​

បានផុស

នៅ

​តារា​សម្តែង​ស្រី​អ្នកនាង ហង្ស ម៉ា​រ៉ានី​ ក្រោយ​ពេល​បាត់​មុខ​ពី​សិ​ល្បៈ​មួយ​រយៈ​ខ្លី​ ដោយ​ស្រវា​ទៅ​ចាប់​យក​អាជីព​លក់​ផលិតផល​អន​ឡាញ​ ដែល​បច្ចុប្បន្ន​កំពុង​ដំណើរ​កា​រ​ទៅមុខ​យ៉ាង​រលូន​នោះ​ ពេល​នេះ​នាង​បាន​ចេញមុខ​បង្ហើប​ពី​គន្លឹះ​ជោគជ័យ​៨​ចំណុច​ ដែល​មិន​អាច​ខ្វះ​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​គន្លឹះ​ទាំង​៨​ចំណុច ​ដើម្បី​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​លើ​ការងារ​រកស៊ី​របស់​តារា​សម្តែង​ ដែល​តែង​លេច​មុខមាត់​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​អ្នកនាង ហង្ស ម៉ា​រ៉ានី ដែល​ត្រូវ​បាន​ចែក​រំលែ​ក​ជា​បទពិសោធន៍​នេះ ​គឺ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ ផង​ដែរ​។​

​អ្នកនាង ហង្ស ម៉ា​រី​នី បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ថា បើ​ចង់​ជោគជ័យ​សម្រេច​ក្តី​ស្រមៃ​ត្រូវ​កុំ​(​អនុវត្តន៍​)​តាម​ចំណុ​ច​៨​យ៉ាង​នេះ​ គឺ ១. កុំ​ខ្លាច ,២. កុំ​ខ្មាស​,៣. កុំ​ខ្ជិល​,៤. កុំ​គេចវេះ​,៥. កុំ​យក​លេស​,៦. កុំ​អាត្មានិយម​,៧. កុំ​អស់សង្ឃឹម ​៨. កុំ​អំនួត។​

​តារា​សម្តែង​កូន​ពីរ​អ្នកនាង ហង្ស ម៉ា​រ៉ានី បាន​បន្ថែម​ថា ​រាងកាយ​ជា​កូនឈ្នួល​របស់​ចិត្ត​ ចិត្តជា​ចៅហ្វាយ​នាយ​រាងកាយ​ ការ​តាំង​ចិត្តជា​ប្រភព​នៃ​ភាព​ជោគ​ជ័យ​។​ ធ្វើជា​មនុស្ស​ ត្រូវតែ​ក្លាហាន​និង​ហ៊ាន​ប្រថុយប្រថាន ព្រោះថា​ឱកាស​ដើ​ម្បី​ទទួល​ភាព​ជោគ​ជ័យ​ វា​នៅ​ចន្លោះ​នៃ​ពាក្យ​ពីរ​នេះ​ចាំបាច់​ ត្រូវ​ថែម​ថាមពល​ដោយ​ការ​អត់ធ្មត់​ខ្ពស់​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ព្រាប សុវត្ថិ បញ្ជាក់​ថា ​ករណី​ជម្លោះដីធ្លី​នៅខេត្ត​មណ្ឌល​គី​រី ​មិន​ទាន់​មាន​លទ្ធ​ផល​ច្បាស់លាស់​ទេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម