ជីវិតកម្សាន្ដ
មកដឹងពីម្ចាស់ដើមបទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” ខណៈមហាជនមានចម្ងល់!
ភ្នំពេញ ៖ ខណៈដែលបទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” កំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រពីមហាជនក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករហូតមានការយកទៅCoverពីសំណាក់កញ្ញា មាស នីតា នោះស្រាប់តែម្ចាស់ដើមមានប្រតិកម្មឲ្យបញ្ឈប់ចេញលើChannel YouTube។

បើយោងតាមប្រភពបានការបញ្ជាថាម្ចាស់ដើមនៃបទនេះមានឈ្មោះ ថាន់នឿថង របស់ផលិកកម្ម HB production។ ប៉ុន្តែបទនេះអំឡុងម្ចាស់ដើមចេញគឺរយៈពេល២ខែកើនViewមិនដល់២លានដងនោះទេ។ចំណែកកញ្ញា មាស នីតា ចេញត្រឹម តែ១ខែកើនរហូតដល់១៦លានដង។
ជុំវិញបញ្ហានេះដែរ ក្នុងជំនួបជាមួយកម្ពុជាថ្មីតាមទូរស័ព្ទនារសៀលថ្ងៃទី០៧ខែមេសាឆ្នាំ២០២២នេះកញ្ញា មាស នីតា បានបញ្ជាក់ប្រាប់ថា នាងពិតជាមានការសោកស្តាយដែលមានការស្នើឲ្យលុបបទនេះចេញពីChannel YouTube ខណៈដែលប្រើពេលត្រឹមតែ១ខែកើនViewរហូតដល់១៦លានដង។

នីតា បន្តថា ខ្ញុំនិងក្រុមទាំងមូលពិតជាមិននឹកស្មានថា បទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក”ដែលពួកខ្ញុំយកទៅCoverឡើងវិញលក្ខណៈច្រៀងរាំលេងកម្សាន្តសប្បាយធ្វើឲ្យបងប្អូននិងមហាជនផ្ទុះការចាប់អារម្មណ៍និងគាំទ្រខ្លាំងរហូតកើតViewច្រើនដូច្នេះទេ។ ពួកខ្ញុំផុសដំបូងមិនដល់១ថ្ងៃផងគឺចំនួនអ្នកទស្សនាដល់១លាននាក់និងកើនជាបន្តបន្ទាប់រហូតជាង១៦លាននាក់ត្រឹម១ខែ។

ទាក់ទងការលុបចោលនូវបទចម្រៀងនេះត្រូវបានកញ្ញា មាស នីតា សង្កត់ធ្ងន់ថា មូលហេតុចម្បងបំផុតនោះគឺដោយសារខាងភាគីក្រុមហ៊ុនគេនិងម្ចាស់ដើមបានទាក់ទងមកដោយស្នើសុំឲ្យលុបចេញពី Channel YouTubeក្រុមរបស់ខ្លួនកាលពីថ្ងៃ ម្សិលមិញដូច្នេះដើម្បីជៀសវាងមានបញ្ហាក្រុមរបស់នាងក៏ធ្វើតាមសំណើនេះតែម្តង។

នៅពេលសួរថា មុនពេលចេញCoverបទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក”ឡើងវិញតើ នីតា មានបានទាក់ទងសុំការអនុញ្ញាតពីភាគីម្ចាស់ដើមដែរឬទេ? ។ម្យ៉ាងទៀតតើការCoverបទ”ផ្លូវណាទៅផ្ទះម៉ែក្មេក”នេះ នីតា មានរក្សាប្រភពម្ចាស់ដើមដែរឬទេ? ត្រង់ចំណុចនេះត្រូវបាន មាស នីតា លើកឡើងច្បាស់ថានាងពិតជាបានទាក់ទងទៅសុំការអនុញ្ញាតពីម្ចាស់ដើមដោយត្រឹមត្រូវមុនពេលCoverបទនេះ។

កញ្ញា មាស នីតា សង្កត់ធ្ងន់ទៀតថា ដោយទទួលបានការយល់ព្រមរួចហើយទើបនាងចេញCoverបទចម្រៀងនេះបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយរក្សាដដែលនូវប្រភពដើមដោយដាក់ ឈ្មោះម្ចាស់បទចម្រៀងដើមនៅក្នុងCoverបទចម្រៀង។ ប៉ុន្តែមិននឹកស្មានក្រោយពេលបទខាងលើទើបតែចេញបាន១ខែក៏កើតរឿង(លុបចេញវិញ) នេះតែម្តង។យ៉ាងណាមិញ មាស នីតា ក៏អរគុណអ្នកដែលគាំទ្រនាងតាំងពីដើមរហូតមកដល់បច្ចុប្បន្នផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


