ជីវិតកម្សាន្ដ
តារា ថៃ ៦ ដួង មានចង្កេះស្ដើងខ្លាំង រហូតមហាជនរិះគន់ថា ស្គមសល់តែឆ្អឹងជំនី
សម្រស់ជាកម្មសិទ្ធិរបស់មនុស្សគ្រប់ៗរូប មិនថាស្រីឬប្រុសឡើយ។ ជាពិសេសនៅក្នុងឧស្សាហកម្មកម្សាន្តបែបនេះប្រាកដណាស់ថា តារាល្បីៗទាំងនោះ ពិតជាចង់បានរាងស្អាតមិនខាន។
ក្នុងនោះក៏មានតារាខ្លះមានចង្កេះស្ដើងខ្លាំង ធ្វើឲ្យអ្នកគាំទ្រនិយាយថា ស្គមស្គាំងខ្លាំង ឃើញសុទ្ធតែឆ្អឹងជំនី។
១ Mai Davika

នាងជាតួឯកស្រីដែលមានរាងស្លីម ឬអាចហៅថាស្គមខ្លាំង ក្នុងយុគសម័យនេះ។ មានមនុស្សមិនតិចនាក់ទេ ដែលចង់បានរាងដូចតារាស្រីជួរមុខនេះ។ ប៉ុន្តែយ៉ាងណាមិញ ក៏មានមហាជនមួយចំនួនថា mai davika ស្គមពេក។
២ Boom Supaporn

តួឯកស្រីវ័យក្មេងរូបនេះ ក៏មានរាងកាយស្គមស្គាំងមិនចាញ់ Mai Davika ផងដែរ។ Boom Supaporn ក៏ត្រូវបានមហាជនរិះគន់រឿងរាងកាយថា នាងស្គមពេក មិនសមនឹងវ័យរបស់នាងសោះ។ ដោយសារតែរូបភាពជាច្រើន បានបង្ហាញពីឆ្អឹងជំនីរយ៉ាងច្បាស់។ រាងកាយគ្មានខ្លាញ់ នេះក៏ត្រូវបានមនុស្សជាច្រើនមានការព្រួយបារម្ភ តែយ៉ាងណានាងក៏បានពិនិត្យសុខភាព គឺមិនមានអ្វីឡើយ។
៣ A Supachai

អ្នកចាត់ការរបស់តារាល្បីៗនេះបានធ្វើឲ្យអ្នកគាំទ្រទាំងគាំងនិយាយលែងចេញតែម្ដង។ ដោយសារតែលោកថា នឹងតាំងចិត្តសម្រកទម្ងន់យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ បើទោះបីជាលោកបានស្រកអស់២០គីឡូហើយក្ដី តែយ៉ាងណាលោកនៅតែមានមហិច្ឆតាចង់ស្គមមិនឈប់។
៤ Chalita Suansane

នាងជាតារាបង្ហាញម៉ូដ ដូច្នេះមិនចម្លែកទេ ពេលឃើញ chalita suansane មានរាងស្អាតនិងរក្សារាងស្លីមគ្រប់ពេលវេលា។ ប៉ុន្តែមុំខ្លះ នាងស្គមរហូតត្រូវអ្នកគាំទ្រថាស្គមខ្លាំងពេក ប៉ុន្តែសម្រាប់នាង បានក្លាយជានារីដែលមានទំនុកចិត្តនឹងរូបរាងខ្លួនទៅវិញ។
៥ Air Pantila

នាងតែងបញ្ចេញភាពស៊ិចស៊ីញឹកញាប់ ជាពិសេសរាងដ៏ល្អឥតខ្ចោះ រាល់ពេលដែលនាងស្លៀកពាក់ស៊ិចស៊ីដូចជាឈុតហែលទឹក។ យ៉ាងណានាងក៏បានធ្វើឲ្យមនុស្សជាច្រើននិយាយថា នាងមានរូបកាយស្គមពេក។ ប៉ុន្តែ នាងមិនខ្វល់ឡើយ ព្រោះនាងពេញចិត្តនឹងរូបរាងបែបនេះ។
៦ Phat Anon

បន្ទាប់ពីអាប់ដេតរូបភាពចុងក្រោយរបស់ខ្លួន Phat បានធ្វើឲ្យមហាជនជាច្រើននិយាយថា នឹកស្មានមិនដល់ ហេតុអ្វីមើលទៅស្គមលឿនម្ល៉េះ? ហើយមុខក៏ក្មេងជាងវ័យ។ យ៉ាងណាមិញ លោកក៏បានចេញមុខបង្ហោះតាម Instagram ជាមួយនឹងសារមួយថា “ខ្ញុំបានស្រកទម្ងន់ ដោយសារតែគ្រូពេទ្យបញ្ជា។ គ្រូពេទ្យបានប្រាប់ខ្ញុំឲ្យស្រក ១០ គីឡូក្រាម។ បើមិនដូច្នោះទេខ្ញុំនឹងមានជំងឺរុំព័ន្ធរាងកាយមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍តារា ថៃ ២ គូ នេះ ស្រលាញ់គ្នារាប់ឆ្នាំ តែបែរប្រកាសប្រេះឆាស្នេហា
ចុចអាន៖តារាស្រី ថៃ ៥ រូប ជាប់ឈ្មោះមានទេពកោសល្យសម្ដែងមិនធម្មតា ក្នុងកម្មវិធីពានរង្វាន់មួយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ