Connect with us

ជីវិតកម្សាន្ដ

ត្បិតតែជាតារារ៉េបវ័យក្មេង Lil Nas X ទុកមេរៀនជីវិត ៣ នេះសម្រាប់មហាជនគួរពិចារណា

បានផុស

នៅ

Lil Nas X ជាតារាចម្រៀងវ័យក្មេងជំនាន់ថ្មី ទើបតែលេចមុខមិនប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ។ ជាអ្នកចម្រៀងរ៉េបមួយរូប លោកត្រូវវបានទស្សនិកស្គាល់និងគាំទ្រខ្លាំង ក្រោយបញ្ចេញបទចម្រៀងបែបស្រុកស្រែ “Old Town Road” កាលពីឆ្នាំ ២០១៨ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីទើបតែលេចមុខល្បីឈ្មោះ Lil Nas X ជាតារាដែលត្រូវបានចាត់ចូលជាបុគ្គលមានឥទ្ធិពលបំផុតលើអ៊ិនធរណេតកាលពីឆ្នាំ ២០១៩ និងជាសេដ្ឋីវ័យក្មេងផងដែរ។ ក្រៅពីនោះ លោកបានទុកមេរៀនជីវិតសំខាន់ៗ ៣ សម្រាប់មហាជនពិចារណា ជាពិសេសអ្នកសិល្បៈដូចរូបលោក។

១. ស្វែងរកអ្វីដែលជាខ្លួនឯង៖ ក្នុងនាមជាអ្នកសិល្បៈម្នាក់ Lil Nas X មិនដែលនៅនឹងមួយកន្លែងឡើយ ពោលគឺតារារូបនេះតែងតែព្យាយាមរិះរកអ្វីថ្មីមកបម្រើទស្សនិកជនជានិច្ច។ ហេតុអ្វី ទើបតែមានវ័យ ២១ ​ឆ្នាំ តែលោកអាចដណ្ដើមបានឈ្មោះជាតារាមានឥទ្ធិពលមួយរូបនៅក្នុងសង្គម និងពិភពអនឡាញ? នេះក៏ព្រោះតារារ៉េបរូបនេះរមែងសន្សំបទពិសោធន៍អ្នកដើរមុនៗ ​មកឆ្លុះបញ្ចាំងពីខ្លួនឯង ហើយអភិវឌ្ឍរសជាតិថ្មីសម្រាប់មហាជន។

២. មិនបញ្ឈប់ការរៀនសូត្រ៖ ត្បិតតែម្ចាស់បទ “Old Town Road” បានសាងកេរ្តិ៍ឈ្មោះ ពាសពេញពិភពលោកទៅហើយក៏ដោយ តែលោកនៅតែចាត់ទុកការរៀនសូត្រជាចំណុចចម្បងដែរ។ មិនថាយើងមានទ្រព្យច្រើនយ៉ាងណា ឋានៈធំប៉ុណ្ណា ឬល្បីបែបណាក៏ដោយ  ការរៀនសូត្រនៅតែត្រូវបន្តពេញមួយជីវិត និងចាំបាច់សម្រាប់គ្រប់គ្នា។ Lil Nas X ពោលដូច្នេះថា “កុំឈប់រៀនអ្វីថ្មី ឬពង្រឹងជំនាញដែលអ្នកមានរួចហើយ ​នោះអ្នកមិននឹងដើរក្រោយគេឡើយ”។

៣. សុភមង្គលពិត មិនអាចទិញដោយលុយទេ៖ ជាតារាមានទ្រព្យស្ដុកស្ដម្ភក៏ពិតមែន ប៉ុន្តែសិល្បករវ័យក្មេងរូបនេះ ពុំធ្លាប់ចាត់ទុកប្រាក់ជាវត្ថុទីមួយ ឬប្រឹងរកវាដើម្បីទៅទិញសេចក្ដីសុខពិតរបស់លោកឡើយ។ លោកតែងតែរំឮកជារឿយៗថា លុយមិនអាចទិញសុភមង្គលរបស់យើងទេ។ លោកបាននិយាយដូច្នេះ “អ្នកត្រូវតែឆ្លាតយល់ឲ្យបានពីភាពខុសគ្នារវាងសុភមង្គលមួយឆាវ និងសេចក្តីសុខពិតក្នុងរយៈពេលវែង បើពុំនោះអ្នកនឹងហក់លោតរហូតដល់ចាស់ នៅតែមិនអាចចាប់បានអ្វីទាំងអស់”៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ Lil Nas X ឈ្នះពានផ្ទួនៗ ក្រោយបញ្ចេញបទ “Old Town Road”

ចុចអាន៖ ហេតុអ្វី Billie Eilish ក្លាយជាតារាស្រីមានប្រជាប្រិយភាពក្មេងបំផុត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម