Connect with us

KPT+

មេរៀនធំៗ ៥ ពីម្ចាស់មកុដ Miss Grand International នាង Abena Appia

បានផុស

នៅ

ក្រោយ Abena Appiah បានគ្រងមកុដ Miss Grand International 2020 តើប្រិយមិត្តយើងបានរៀនមេរៀនអ្វីខ្លះ ពីនារីដើមកំណើតអាហ្វ្រិក-អាមេរិកាំងរូបនេះ?

May be an image of 1 person, sitting and standing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សូមកុំប្រៀបធៀប ហើយបាក់ទឹកចិត្ត ដោយសារតែការព្យាយាមកំណត់តាមស្ដង់ដានណាម្នាក់ ព្រោះមនុស្សយើងគ្រប់គ្នា សុទ្ធតែមានភាពស្រស់ស្អាត និងស្តង់ដារៀងខ្លួន។

May be an image of 1 person

២. ឈប់ភ័យខ្លាច ហើយបិទបាំងភាពជាខ្លួនឯង ដោយគ្រាន់តែការយល់ឃើញពីមនុស្សមួយក្រុម។ មិនថាអ្នកខ្មៅឬស ឬនៅក្នុងភេទមួយណាក៏ដោយ ក៏អ្នកនៅតែជាអ្នក ហើយនោះ គឺគ្មានកំហុសឡើយ។ អ្នកនៅតែទទួលបាននូវការស្វាគមន៍ និងតម្លៃនៅក្នុងនាមជាខ្លួនឯង។

May be an image of 2 people, people standing and text that says 'TED STATES OF AMERIC AMIE AM PROUD BLACK BROOKS SHARD GEORGE PRUDE DANIEL NIEL VER GARLEY ΑΚΑΙ GABRIELD JEAN OTHAN'

៣. សូមស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយជឿជាក់លើអ្វីដែលខ្លួនឯងមាន ព្រោះជំនឿចិត្តដ៏ត្រឹមត្រូវមួយ គួបផ្សំនឹងកាលដែលមិនបោះបង់ នោះវានឹងជំរុញឱ្យអ្នកសម្រេចនូវរឿងដ៏អស្ចារ្យជាច្រើននៅក្នុងជីវិត។

May be an image of 1 person

៤. មានត្រឹមតែសម្រស់ អ្នកនឹងមិនអាចក្លាយជាស្ដេចស្រីបានទេ តែត្រូវគួបផ្សំនឹងសមត្ថភាព ចរិយាសម្បត្តិ ចំណេះដឹង ទេពកោសល្យក្នុងការនិយាយស្ដី សិល្ប:បញ្ចុះបញ្ចូល រួមទាំងការប្រើប្រាស់ភាសាល្អផង ។ ហេតុនេះ សូមកុំវិនិយោគតែលើសម្រស់ខ្លាំងពេក។

May be an image of 1 person

៥. ពិភពលោកនេះ គឺកំពុងតែដើរទៅមុខទៅកាន់ចំណុចដែលទម្លាប់នឹងការទទួលស្គាល់សមភាព ការគោរព និងឱ្យតម្លៃមនុស្ស។ ការលុបបំបាត់ចោលនូវការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងភេទ គឺជាដំណើរកាន់តែច្បាស់លាស់ និងពិតប្រាកដ ហេតុនេះសូមកុំព្យាយាមដើរថយក្រោយតែម្នាក់ឯង៕

May be an image of 1 person, sitting, indoor and text that says 'MISS GRAND INTERNA MISS ÛRND GRAND INTERNATIONAL #amazingthailand'

អត្ថបទ៖ ស្នង នេត្រា

ចុចអាន៖ មកដឹងបទពិសោធន៍និងទេពកោសល្យបវរកញ្ញាចក្រវាឡ ២០២០ នាង Andrea Meza

ចុចអាន៖ ដឹងប្រវត្តិបវរកញ្ញាអាមេរិកទើបច្បាស់ថា ពិតជាសក្តិសមឈ្នះមកុដ Miss Grand International

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម