ព័ត៌មានជាតិ
អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលស្ថានភាពសង្គម បានចាត់ទុកថា ជំនួយរបស់កម្ពុជា ដែលជួយដល់ប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញស្មារតីសាមគ្គីភាព និងគាំទ្រយ៉ាងពេញទំហឹងក្នុងនាមជាសមាជិកអាស៊ាន នៅក្នុងស្ថានភាពដ៏លំបាកក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានថ្លែងថា៖«ជំនួយរបស់កម្ពុជាទៅដល់ប្រជាជាតិម៉ាយ៉ាន់ម៉ា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះស្ថានភាពនេះមីយ៉ាន់ម៉ាកំពុងត្រូវការជំនួយជាចាំបាច់ពីសហគមអន្តរជាតិ ជាពិសេសបងប្អូនសមាជិកអាស៊ានដូចគ្នាផងដែរ»។
លោក បន្តថា៖«បើទោះបីជាជំនួយរបស់កម្ពុជាមិនច្រើនក្ដី ប៉ុន្ដែវាបង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ សាមគ្គីភាព និងជារូបភាពគាំទ្រគ្នាទៅវិញទៅវិញក្នុងគ្រាមានអាសន្ន។ លើសពីនេះ សមាជិកអាស៊ានផ្សេងទៀតដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងជំនួយពីសហគមអន្តរជាតិដូចជា ឥណ្ឌា រុស្ស៊ី ចិន និងប្រទេសផ្សេងៗទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើមនុស្សធម៌ និងសង្រ្គោះប្រជាជនមីយ៉ាន់ម៉ា»។

អ្នកវិភាគរូបនេះ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះកិច្ចការមនុស្សធម៌ និងកិច្ចការជាច្រើនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីចូលរួមក្នុងសាមគ្គីភាព និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ាន។
បន្ទាប់ពីមានគ្រោះមហន្តរាយនេះ ប្រទេសសមាជិកអាស៊ាន បានបង្ហាញការចូលរួមសោកស្ដាយ និងរំលែកទុក្ខចំពោះពលរដ្ឋដែលបានបាត់បង់ជីវិត។ លោក ម៉េងដាវីត បានចាត់ទុកថា នេះជាសក្ខីកម្មឆ្លុះបញ្ចាំងពីឯកភាព និងសាមគ្គីភាពរបស់អាស៊ាន ហើយជាសារដ៏មានឥទ្ធិពលដែលប្រាប់ថា ប្រទេសមីយ៉ាន់ម៉ា និងថៃ មិនមែនប្រឈមមុខនឹងវិបត្តិនេះតែម្នាក់ឯងទេ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំគិតថា ជំនួយរបស់កម្ពុជានាពេលនេះ គឺសំខាន់បំផុត ហើយជាតម្រូវការចាំបាច់របស់ប្រជាជនមីយ៉ាន់ម៉ា តែចំពោះរដ្ឋាភិបាលថៃវិញ គឺគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។ សម្រាប់មីយ៉ាន់ម៉ា គឺមានការលំបាកខ្លាំង ទើបកម្ពុជាមើលឃើញពីសេចក្ដីត្រូវការបន្ទាន់នេះ»។
លោក បន្តថា កម្ពុជាតែងតែប្រកាន់ខ្ជាប់ក្នុងស្មារតីសាមគ្គីភាពជាមួយប្រទេសមីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅក្នុងអំឡុងពេលដ៏លំបាកនេះ។ ក្នុងអំឡុងពេលដែលកម្ពុជាជាប្រធានអាស៊ាន ក៏បានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាដែរ។

លោក បានកត់សម្គាល់ឃើញថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ក៏បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា និងថៃរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះមហន្តរាយនេះ។
បន្ទាប់ពីមានកិច្ចប្រជុំរដ្ឋមន្ត្រីការរបរទេសអាស៊ាននៅថ្ងៃទី ៣០ខែមីនាឆ្នាំ២០២៥នេះ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ អាម៉េរិកដល់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងនោះ កម្ពុជាកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតតាមការសមស្រប។ ក្នុងនាមរាជរដ្ឋាភិបាល បានរីករាយដែលបានឃើញប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


