ជីវិតកម្សាន្ដ
រចនា រ៉ាវ៉ាឌី បង្វែរថ្ងៃខួបកំណើតមកធ្វើសកម្មភាពមនុស្សធម៌នៅមន្ទីរពេទ្យគន្ធបុប្ផា
ផ្ទុយស្រឡះពីតារាចម្រៀង និងសម្តែងប្រុស-ស្រីខ្មែរមួយចំនួនដែលភាគច្រើនឲ្យតែដល់ពេលវេលានៃឱកាសថ្ងៃខួបកំណើត គឺពួកគេតែងយកឱកាសមួយនេះដើម្បីរៀបចំពិធីជប់លៀងជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្នុងន័យអបអរថ្ងៃពិសេស។ ប៉ុន្តែបើងាកមកចាប់អារម្មណ៍តារាស្រីកញ្ញា រចនា រ៉ាវ៉ាឌី វិញ គឺនាងបែរជាឆ្លៀតយកឱកាសនេះចែករំ លែកក្តីស្រលាញ់ដ៏មន្ទីរពេទ្យសង្គ្រោះកុមារកម្ពុជាដ៏ធំមួយនេះ។

ជាក់ស្តែងឈានដល់ឱកាសថ្ងៃគម្រប់ខួបកំណើត មុននេះបន្តិចតារាស្រីកញ្ញ រចនា រ៉ាវ៉ាឌី បានបង្ហាញពីសកម្មភាពនៃការចុះចែករំលែកក្តីស្រលាញ់របស់ខ្លួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ សកម្មភាពនេះកំពុងទទួលបានការគាំទ្រ និងលើកសរសើរច្រើនពីមហាជនព្រោះនេះជាគំរូល្អសម្រាប់អ្នកសិល្បៈឯទៀត។
បង្ហោះសារភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកតារាស្រីកញ្ញា រចនា រ៉ាវ៉ាឌី បានរៀបរាប់ថា ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំចង់ចែករំលែកក្តីស្រឡាញ់នឹងចង់សម្រាលទុក្ខលំបាកខ្លះសម្រាប់មន្ទីរពេទ្យដ៏អស្ចារ្យមួយនេះ។ ជាកន្លែងដែលជួយសង្គ្រោះសម្រាលទុក្ខលំបាកក្មេងៗខ្មែរទូទាំងប្រទេស។ មនុស្សយើងមិនអាចជ្រើសរើសកើតកន្លែងល្អបានតែយើងអាចជ្រើសធ្វើល្អបាន។

ទង្វើរនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ តាមរយ:នេះនាងក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដាក់ក្តីរំពឹងថា នាងនឹងបន្តធ្វើសកម្មភាពមនុស្សធម៌នេះបន្ថែមទៀតដើម្បីក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រីដទៃទៀតដែលគួតែឆ្លៀតឱកាសឬពេលវេលាផ្ទាល់ខ្លួនរួមចំណែកការងារសង្គមនេះផងដែរ ៕
អត្ថបទ៖ ចាន់ ដារ៉ា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


