ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរទង្វើល្អរបស់ នេន ទុំ ក្រោយឃើញសកម្មភាពច្រៀងលក់នំជួយបុរសពិការម្នាក់
អ្នកគាំទ្រនិងលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនពិសេសអ្នកធ្វើដំណើរតាមផ្លូវបាននាំគ្នាស្ញើចសរសើរចំពោះទង្វើរដ៏ល្អរបស់តារាចម្រៀងរ៉េប នេន ទុំ បន្ទាប់ពីឃើញតារាចម្រៀងរូបនេះ ចេញមុខច្រៀងលក់នំជួយបុរសពិការម្នាក់នៅតាមភ្លើងស្តុប។

តារាចម្រៀងរ៉េបល្បីឈ្មោះ នេនទុំ មួយរយ:នេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកខ្វះខាតជនពិការច្រៀងនៅតាមភ្លើងស្តុប ព្រមទាំងអ្នកសិល្ប:ចាស់ជរាជួបការលំបាកជាដើម។
តួយ៉ាងពេលនេះ គេឃើញតារាចម្រៀងនេនទុំ បានបង្ហាញវត្តមានច្រៀង ដើម្បីជួយលក់នំបុរសពិការម្នាក់ដែលកំពុងលក់នំតាមផ្លូវ និងភ្លើងស្តុប ដើម្បីបានប្រាក់កម្រៃចិញ្ចិញជីវិតដោយមិនលើកដៃសំពះសុំគេឡើយ។
ទង្វើមនុស្សធម៌របស់ នេនទុំ ក៏តែងទទួលបានការគាំទ្រនិងការស្ញើចសរសើរពីសំណាក់ម ជ្ឈដ្ឋានមហាជនមួយចំនួន។ជាមួយគ្នានេះដែរ ក្រៅពីការសរសើរទឹកចិត្តរបស់លោក នេនទុំ ក្នុងនាមទឹកចិត្តខ្មែរជួយខ្មែរគេក៏ឃើញមានបងប្អូនពលរដ្ឋខ្មែរមួយចំនួនដែលបានធ្វើដំណើរឆ្លងកាត់ទីនោះបាននាំគ្នាឈប់ជួយទិញនំបុរសពិការរូបនោះអស់ផងដែរ។ ខណ: នេនទុំ បានបង្ហាញអារម្មណ៍រំភើប ពិសេសគឺកោតសរសើរបុរសរូបនោះខំប្រឹងតស៊ូដើម្បីចិញ្ចឹមជីវិត៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


