Connect with us

ជីវិតកម្សាន្ដ

នេនទុំ អំពាវនាវរកអ្នកជំនាញ IT ជួយស្តារ YouTube Channel មកវិញ ក្រោយគេ Hack គ្រប់គ្រងបាន

បានផុស

នៅ

នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ តារាចម្រៀង Hip Hop លោក នេនទុំ បានបង្ហោះសារប្រកាសឲ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងថា គណនី Gmail ផ្ទាល់ខ្លួនរបស់លោក ត្រូវបានជនអនាមិកចូលលួចប្រើប្រាស់ (Hack) និងបន្តគ្រប់គ្រង YouTube Channel របស់លោកទាំងស្រុងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេនទុំ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះគណនី Gmail នេះ ជាផ្នែកដ៏៏សំខាន់ ដែលបានរក្សាទុកនូវស្នាដៃចម្រៀងរបស់លោកច្រើនឆ្នាំមកនេះ​ ខណៈក៏ជាបណ្តាញផ្សព្វផ្សាយស្នាដៃចម្រៀងរបស់លោកផងដែរ ទៅកាន់អ្នកគាំទ្រ។

ហេតុនេះ លោកបានអំពាវនាវបន្ទាន់ដល់អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងសន្តិសុខអុីនធើណិត ឲ្យជួយស្ដារគណនីទាំងរបស់លោកមកវិញ ដើម្បីជៀសវាងការប្រើក្នុងផ្លូវមិនត្រឹមត្រូវដោយប្រការណាមួយ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អ្នកគាំទ្រទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះមាតិកា ឬសារណាមួយដែលអាចត្រូវបានបង្ហោះពីគណនីរបស់លោកក្នុងអំឡុងពេលនេះ។

រឿងនេះក៏ជាសាររំលឹកដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពឌីជីថល ដូចជា ការប្រើពាក្យសម្ងាត់រឹងមាំ ការបើក Two-Factor Authentication (2FA) និងការប្រុងប្រយ័ត្នចំពោះការចុចតំណភ្ជាប់មិនស្គាល់ប្រភព។

មកដល់ពេលនេះ មិនទាន់មានព័ត៌មានបន្ថែមអំពីការស្ដារគណនីវិញបានជោគជ័យឬនៅឡើយទេ ខណៈអ្នកគាំទ្រជាច្រើនកំពុងបង្ហាញការគាំទ្រ និងសង្ឃឹមថា លោកនេនទុំអាចទទួលបានការគ្រប់គ្រងគណនីរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម