ជីវិតកម្សាន្ដ
នេន ទុំ សន្យាមិនបោះបង់ការខិតខំរបស់ខ្លួន ព្រោះតែគំនិតអវិជ្ជមានអ្នកមួយចំនួនឡើយ
តារាចម្រៀងជើងចាស់ នេន ទុំ ថ្មីៗនេះ បានចេញបទចម្រៀងរ៉េបនិង Hip Hop ជាបន្តបន្ទាប់ដោយក្នុងនោះគេសង្កេតឃើញមានទាំងអ្នកគាំទ្រ និងក៏មានខ្លះទៀតរិះគន់មកលើបទចម្រៀងរ៉េបនិង Hip Hop របស់លោកផងដែរ។

ទោះបីជាយ៉ាងការរិះគន់ពីសំណាក់បុគ្គលមួយចំនួន លើការចេញបទរ៉េបរបស់លោកយ៉ាងណាក៏ដោយ តារាចម្រៀងល្បី នេនទុំ ជារឿយៗបានចេញមុខបកស្រាយ និងពន្យល់ទៅកាន់មហាជនព្រមទាំងអ្នកគាំទ្រចំពោះវិស័យមួយនេះ។ លើសពីនេះ នេនទុំ មិនបានអន់ចិត្តឬបាក់ទឹកចិត្តឡើយ ពោលគឺតារាប្រុសរូបនេះបានបង្ហាញពីជំនឿជាក់និងសន្យាមិនបោះបង់ ចោលការខិតខំខ្លួននោះទេ។
តារាចម្រៀងរ៉េប នេនទុំ បានឱ្យដឹងថា លោកអរគុណដល់ Angkor Studio ដែលផ្តល់ឱកាសឱ្យលោកក្លាយជាតារា ហើយកុំបោះបង់ត្រូវផ្ចិតផ្ចង់ចេះសាងសង់ជីវិតខ្លួនឯងមេឃភ្លៀងគង់រាំង លើកទឹកចិត្តថ្នាក់ថ្នមបីបមបន្តស្វែងរកគោដៅគោរពស្រឡាញ់អ្វីៗដែលយើងមាន។ លោកបន្ថែមថា ប្រាប់ខ្លួនឯងទៅខ្ញុំជឿថាឯងធ្វើបាន ឯងល្អឯងនិងរីកចំរើន។
ជាមួយគ្នានោះដែរក៏មានអ្នកគាំទ្រ នេនទុំ បានស្នើឱ្យលោកចេញបទចម្រៀងបែបខ្មែរកុំចោលអត្តសញ្ញាណ។ មានការលើកឡើងថា ខ្ញុំចង់ស្ដាប់ឧបករណ៍ខ្សែដៀវ ហើយគងឃ្មួសចូលក្នុង Rapper របស់បងទុំកុំស្អីបន្តិចចាប៉ីដងវែងៗច្រើនពេក ខ្សែដៀវក៏មិនធម្មតាដែរ។
តារាចម្រៀងរ៉េប នេនទុំ កន្លងមកត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជួយអ្នកខ្វះខាតជនពិការច្រៀងនៅតាមភ្លើងស្កុបព្រមទាំងអ្នកសិល្ប:ចាស់ជរាជួបការលំបាកជាដើម។ សកម្មភាពមនុស្សធម៌របស់ នេនទុំ ក៏ទទួលបានការគាំទ្រនិងកាស្ញើចសរសើរពីសំណាក់មជ្ឈដ្ឋានមហាជនមួយចំនួន៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


