ជីវិតកម្សាន្ដ
អតីតតារាសម្តែងម្នាក់ត្រូវនារីស្រស់ស្អាតប្រកាសស្វែងរកឲ្យដោះស្រាយរឿងបំណុល
អតីតតារាសម្តែងប្រុសល្បីឈ្មោះម្នាក់ថ្មីៗនេះត្រូវបាននារីស្រស់ស្អាតប្រកាសស្វែងរកដើម្បីចេញមុខដោះស្រាយរឿងបំណុលដែលជំពាក់នាងប្រមាណជាង១ពាន់ដុល្លារអាមេរិក។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាប្រុសរូបនោះមានឈ្មោះ ឡុង វីវីរៈយុទ្ធ ហៅ ភូ ។

ផ្អែកតាមនារីស្រស់ស្អាតដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sophorn Chea បានប្រកាសជាសាធារណ:ដោយប្រើពាក្យសម្តីធ្ងន់ៗភ្ជាប់រូបភាពច្រើនសន្លឹកដូច្នេះថា Helloខ្មោចតៃហោងទាំងពីរនាក់ប្តីប្រពន្ធជាទីនឹករលឹក រដូវកាលបាយបិណ្ឌបានមកដល់ហើយ ស្លាប់ឬក៏រស់នឹងម្ចាស់លុយនឹករលឹកខ្លាំងណាស់ស្គាល់គ្នា៧ឆ្នាំហើយមិនដែលនឹកឃើញលេងតុងទីនជាមួយទេលេងម្តងបោកឯងអស់១៥០០ ដុល្លារដោយសារមហិទ្ធិរឹទ្ធបិសាចទាំង២នាក់ប្តីប្រពន្ធនឹងបានខ្ញុំលែងហ៊ានលេងតុងទីននឹងអ្នកណាទាំងអស់ ។

ប្រភពបានបន្តទៀតថា មិនហ៊ានសុីមិនហ៊ានចាយកាលនុងបើកហាងអ៊ុតសក់សន្សំឈរឡើងរលាកក្រលៀនទំរាំបានលុយអោយពីនាក់នឹងបោកបើថាស្លាប់ហើយមកពន្យល់សព្វផងអោយលេខឆ្នោតផងចាក់ឆ្នោតផ្សងសំណាងក្រែងលត្រូវកាត់លុយបោកតុងទីននឹង នឹងយកលុយហេងមកវិញ ហើយកុំភ្លេចមកទទួលបាយបិណ្ឌផងភ្ជុំនឹងទៅធ្វើបុណ្យទៅដល់វៀតណាមអោយទៀតHappy anniversary1ឆ្នាំនៃការរត់ចោលកូនតុងទីន ។

ស្រីស្អាតខាងលើបាននិយាយបន្ថែមទៀតថា បោកគេផ្អើលមួយចំហៀងបឹងត្របែក គួរស្រូវ៣មិនដឹងបោកកន្លែងណាទៀតទេ friend ក្នុង Facebook ប្រយ័ត្នៗផងប្រយ័ត្នរត់ទៅធ្វើសំបុកបោកកន្លែងថ្មី។ជាមួយការប្រកាសខាងលើគេឃើញអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នាខណ:គេធ្លាប់ស្គាល់ថាលោក ឡុង វីរៈយុទ្ធ ហៅ នាយភូ កន្លងមកបានសម្តែងក្នុងរឿង « ភូមិខ្ញុំស្រស់ឆើតឆាយ » ប៉ុន្តែក្រោយមកក៏បាត់ មុខពីសិល្បៈអស់ជាច្រើនឆ្នាំ។

យ៉ាងណាមិញបន្ទាប់ពីការបាត់មុខយូឆ្នាំពីសិល្ប: ថ្មីៗនេះស្រាប់តែផ្ទុះរឿងរ៉ាវអាស្រូវដ៏ភ្ញាក់ផ្អើលនេះតែងម្តងស្របពេលមានប្រភពខ្លះបានបង្ហើបមកថាតារាប្រុសរូបនេះបានចេញទៅរស់នៅក្នុងប្រទេសអូស្ត្រាលីបាត់ទៅហើយ ។ទាក់ទងរឿងនេះដែរកម្ពុ ជាថ្មីនៅមិនទាន់អាចស្វែងរកការបំភ្លឺពីអតីតតារាសម្តែងប្រុសរូបនេះបាននៅឡើយទេ។ដូច្នេះសង្ឃឹ មថាលោកនឹងចេញមុខបកស្រាយឲ្យមហាជនបា នដឹងការពិតជុំវិញបញ្ហានេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


