ជីវិតកម្សាន្ដ
វ៉ាន់ វល័ក្ខ ទទួលបានភាពស្អាតស្អំ និងយុត្តិធម៌ក្រោយរងការចោទថាជាជនបោកប្រាស់លុយ
ទីបំផុតតារាសម្តែងសិចស៊ីកញ្ញា វ៉ាន់ វល័ក្ខ បញ្ជាក់ថា ខ្លួនទទួលបានមកវិញហើយនូវភាពស្អាតស្អំ និងយុត្តិធម៌ក្រោយរងការចោទកាន់ពីនារីថា នាងជាជនបោកប្រាស់លុយពាក់ព័ន្ធរឿងលុយលេងតុងទីន។
ក្រោយផ្ទុះរឿងរ៉ាវភ្ញាក់ផ្អើលតារាសម្តែងកញ្ញា វ៉ាន់ វល័ក្ខ ភ្លាមៗនោះបានចេញមុខបដិសេធដើម្បីកុំឱ្យមានភាពភ័ន្តច្រឡំដោយនាងថា ខ្លួនមិនបានពាក់ព័ន្ធរឿងបោកលុយនោះទេ។ វ៉ាន់ វល័ក្ខ បាននិយាយថានាងនិងនារីរូបនោះបានជួបដោះស្រាយគ្នារួចរាលើហើយ ហើយក៏បានសុំទោសនាងជាសាធារណ:ផងដែរ។

កញ្ញា វ៉ាន់ វល័ក្ខ បានបន្តថា “គាត់បានសុំទោសខ្ញុំជាសាធារណៈរួចហើយបងប្អូនហើយ ខ្ញុំនិងបងស្រីក៏ទទួលបានភាពស្អាតស្អំនិងយុត្តិធម៌ផ្ទាល់វិញដែរ អ៊ីចឹងចាប់ពីពេលនេះតទៅខ្ញុំសូមប្រកាស់ថា បើមានអាខោនណាផ្សេងយករូបខ្ញុំទៅឆបោក ឬខ្ចីប្រាក់ខ្ញុំមិនទទួលខុសត្រូវទេ ហើយខ្ញុំនឹងមានចំណាត់ការតាមផ្លូវច្បាប់” ។
ចំណែកបង្ហោះនោះក៏បានចេញមុខបញ្ជាក់ដែរថា សុំបំភ្លឺជូនមហាជនថា ម្ចាស់រូបឈ្មោះ Vann Vorleakr Ra Nou Nou មិនមានពាក់ព័ន្ធក្នុងការខ្ចីប្រាក់រវាងនឹងខ្លួនឡើយ ដោយមានជនអនាមិកយករូបឆបោកខ្លួន ហើយការពិតវាជាការយល់ច្រឡំ ខណៈភាគីទាំងសងខាងបានជួបដោះស្រាយរួចហើយដែរ។ ដោយឡែក ចំពោះជនអនាមិក គឺរៀបចំទៅតាមនិតិវិធីផ្លូវច្បាប់រួចរាល់ហើយដែរ។
គួររម្លឹកថា តារាសម្តែងសិចស៊ីកញ្ញា វ៉ាន់ វល័ក្ខថ្មីៗបានចេញមុខបដិសេធ បន្ទាប់នារីម្ចាស់គណនីហ្វេសប៊ុកមួយបានបង្ហោះដោយចោទប្រកាន់ថា នាងជាជនបោកប្រាស់ពាក់ព័ន្ធរឿងលុយលេងតុងទីន។ ប៉ុន្តែទោះយ៉ាងណាម្ចាស់គណនីនោះបានធ្វើការបញ្ជាក់ថាខ្លួនពុំបានដឹងនោះទេគ្រាន់តែជាការភាន់យល់ច្រឡំ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


