Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ារិទ្ធ ផ្ទុះពាក្យសម្ដីជាមួយ ម៉ៃ សុគន្ធ ដោយសាររូបថតមួយសន្លឹក

បានផុស

នៅ

អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីឃើញតារាចម្រៀងប្រុសពីររូប គឺលោក ណុប បាយ៉ារិទ្ធ និងលោក ម៉ៃ សុគន្ធ បានបញ្ចេញប្រតិកម្មដាក់គ្នាព្រោះតែរឿងបង្ហោះរូបថត១សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះប្រតិកម្មពីសំណាក់តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានធ្វើឡើងភ្លាមៗក្រោយតារាចម្រៀងរួមអាជីពដូចគ្នាគឺលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ ឌឺដងក្រោយការបង្ហោះរូបថតមួយសន្លឹករបស់លោក ណុប បាយ៉ារិទ្ធ។ ជាមួយគ្នានោះគេឃើញលោក ម៉ៃ សុគន្ធ បានធ្វើការស៊ែរ និងCommentដូច្នេះថា Edit ប៉ុន្មានapp ចែ។

បន្ទាប់ពីមានការលើកឡើងដូច្នេះរបស់លោក ម៉ៃ សុគន្ធ ដោយមិនបង្អង់យូរលោក ណុប បាយ៉ារិទ្ធ បានធ្វើការឆ្លើយតបវិញថា ស្រួលបួលជាមួយខ្ញុំបន្តិច ការសរសេររបស់អ្នកបង្ហាញពីសុជីវធម៌ កម្រិត យល់ដឹងពិតខ្លួនឯងវិញទេដឹង? ទោះខ្ញុំEditដល់១០០appក៏នៅតែជារឿងខ្ញុំ ឬអ្នកក្តៅក្រហាយ? ខ្ញុំដូចជាមិនបានប៉ះពាល់សាងភាពក្តៅក្រហាយដល់អ្នក ឯងទេមិនអ៊ីចឹង ?។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បន្តថា កាលមុនអ្នកចាំទេថាព័ត៌មានបានចុះផ្សាយខ្ញុំ អ្នកឯងបានខមមិនដៀលសុទ្ធតែច្រមុះខ្ញុំដូចម៉ៃឃើលស្អីៗណា ខ្ញុំនឹកក្នុងចិត្តអើធ្វើអ៊ីចឹងបានទៀត? បើមនុស្សបង្កើតខ្លួនឯងអោយមានអាជីពខាងហ្នឹងហើយខ្ញុំតបតធ្វើ អី្វតែខ្ញុំជឿថាបាបវាមាន ខ្ញុំជឿចឹង កាលនោះអ្នកនិ យាយឡកឡឺយរឿងច្រមុះរបស់ខ្ញុំខ្លួនឯងចាំខ្លួនឯ ងបានធ្វើអី្វពីមុនប៉ះពាល់ខ្ញុំទេ? ។ 

ណុប បាយ៉ារិទ្ធ និយាយទៀតថា ហើយប្រហែលជាដើមខែមុនខ្ញុំខមមិនលេងសើចជាមួយ ចម្រើន សុភ័ក្រ្តសោះអ្នកប្រឹងឆាតទៅសួរសាច់រឿងពីគាត់ចេះ មួយចុះពីរគិតទៅអ្នកប្រឹងខ្លាំងមែនទែនរាល់ថ្ងៃដើ ម្បីអី អ្នកដឹងខ្លួនឯងច្បាស់ណាស់ តែចាំថាខ្ញុំខុសពីអ្នក ខ្ញុំអត់ទំនេរអត់ប្រយោជន៍ទេហើយបើទោះខ្ញុំថ តហើយedit១០០appអ្នកត្រូវចាំថារឿងខ្ញុំទេកុំអោ យតែខ្ញុំយករូបអ្នកទៅEditឬធ្វើអីប៉ះពាល់ដល់អ្នក ចាំអ្នកចំណាយពេលទើស ។

យ៉ាងណាមិញក្រោយមានការចេញមុខបកស្រាយពីលោក ណុប បាយ៉ារិទ្ធ គេក៏ឃើញលោក ម៉ៃ សុគន្ធ បន្តឆ្លើយតបដែរថាសួរព្រោះចង់រៀនeditតាម។អរគុណដែលរៀបរាប់ព្រោះរាប់អាននឹងគាត់ក៏ឆ្ងល់ ឆាតសួរ វាជារឿងធម្មតា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម